ព័ត៌មានអន្ដរជាតិ
ឧប្បត្តិហេតុស្អប់ខ្ពើមលើជនជាតិអាស៊ីនៅអាមេរិកមានជាង៩ពាន់ករណីតាំងពីផ្ទុះកូវីដ
ឧប្បត្តិហេតុប្រឆាំងលើជនជាតិអាមេរិកដើមកំណើតអាស៊ីកើតមានជាង៩០០០ករណីនៅសហរដ្ឋអាមេរិក ចាប់តាំងពីកូវីដ-១៩បានផ្ទុះឡើង។ នេះបើតាមរបាយការណ៍មួយបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
អង្គភាព Stop AAPI Hate ដែលជាសម្ព័ន្ធជាតិតាមដាន និងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើមចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី និងប៉ាស៊ីហ្វិកទទួលបានរបាយការណ៍ចំនួន ៩០៨១ករណីចន្លោះពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១។ សរុបឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួន៤៥៤៨ករណីបានកើតឡើងនៅឆ្នាំ២០២០ និង៤៥៣៣ករណីទៀតបានកើតនៅដើមពាក់កណ្តាលឆ្នាំ២០២១។
ចាប់តាំងពីកូវីដ-១៩ត្រូវបានរាយការណ៍លើកដំបូងនៅប្រទេសចិនមក សមាជិកនៃសហគមន៍ជនជាតិអាមេរិកដើម្បីកំណើតអាស៊ី និងប៉ាស៊ីហ្វិកទូទាំងសហរដ្ឋអាមេរិកបានប្រឈមនឹងការរើសអើងដែលមានទ្រង់ទ្រាយជាការបៀតបៀនពាក្យសំដី និងការធ្វើទុក្ខបុកម្នេញលើរាងកាយ។
មនុស្សជាច្រើនបានស្តីបន្ទោសទៅអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានជួយជំរុញឲ្យមានការរើសអើងប្រឆាំងជនជាតិអាស៊ីតាមរយៈការប្រើភាសាប្រកាន់ពូជសាសន៍នៅពេលនិយាយអំពីជំងឺដូចជា វីរុសចិន និងគ្រុនផ្តាសាយចិន។
យោងយតាមរបាយការណ៍បង្ហាញថា ៦៣.៧%នៃឧប្បត្តិហេតុបានកើនឡើងពាក់ព័ន្ធការបៀតបៀនពាក្យសំដី និង១៦.៥%ពាក់ព័ន្ធនឹងការគេចវេស ដែលមានចេតនាគេចចេញពីជនជាតិអាមេរិកដើមកំណើតអាស៊ី និងអ្នកកោះប៉ាស៊ីហ្វិក។
ប្រហែលជា១៣.៧%នៃរបាយការណ៍គឺការរំលោភបំពានលើរាងកាយ ដែលជាករណីធំលំដាប់ទី៣នៃឧប្បត្តិហេតុ។ ការបំពានសិទ្ធិស៊ីវិលបានកើតឡើង១១% ខណៈការបៀតបៀនតាមអនឡាញមាន៨.៣%។
របាយការណ៍បង្ហាញថា ករណីភាគច្រើនគឺកើតឡើងលើស្ត្រីភេទដែលមានដល់៦៣.៣%។
ចំនួននៃមនុស្សចាស់ដែលមានអាយុ៦០ឆ្នាំឡើង របាយការណ៍បង្ហាញថា ឧក្រិដ្ឋកម្មស្អប់ខ្ពើមបានកើតឡើង៦.៥%នៅឆ្នាំ២០២០ដល់ ៧.២%នៅឆ្នាំ២០២១។ តាំងពីកូវីដ-១៩បានចាប់ផ្តើមផ្ទុះឡើង ភាគច្រើននៃការវាយប្រហារដែលទាក់ទាញខ្លាំងពាក់ព័ន្ធនឹងជនជាតិអាស៊ីវ័យចាស់ទូទាំងអាមេរិកតាមរយៈការវាយដុំ ទាត់ធាត់ ឬចាក់ជាដើម។
លោក Manjusha Kulkarni សហស្ថាបនិកក្រុម Stop AAPI Hate និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាគោលនយោបាយ និងផែនការអាស៊ីប៉ាស៊ីហ្វិកបានឲ្យដឹងថា ៖«នៅពេលអ្នកជំរុញឲ្យស្អប់ខ្ពើម វាមិនដូចជាមេរោគនៅក្នុងដបមួយនៅពេលអ្នកបើកគំរបចេញ ហើយទម្លាយវាចេញនៅកន្លែងណាដែលអ្នកចង់នោះទេ។ វាមានច្រើនពេកដែលបន្តប្រព័ន្ធជំនឿទាំងនេះដើម្បីធ្វើឲ្យពួកគេទៅឆ្ងាយ»។
លោក Kulkarni បានលើកឡើងពីកត្តាជាច្រើនដែលរួមចំណែកដល់ទិន្នន័យ រាប់ទាំងការបើកសេដ្ឋកិច្ចឡើងវិញដែលធ្វើឲ្យកើនឡើងអនន្តរកម្មសាធារណៈ និងឱកាសដើម្បីវាយប្រហារ។
លើសពីនេះទៀត របាយការណ៍ជាធម្មតាបានកើតឡើង បន្ទាប់ពីឧប្បត្តិហេតុដ៏អាក្រក់ដូចជាការបាញ់ប្រហារហាងស្ប៉ានៅអាត្លង់តាកាលពីថ្ងៃទី១៦ ខែមីនា ដែលបណ្តាលឲ្យមនុស្សស្លាប់៨នាក់ ក្នុងនោះស្ត្រីអាស៊ី៦នាក់បានស្លាប់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា