Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំបែ្លង Delta មានហានិភ័យខ្ពស់ តែពលរដ្ឋក៏មិនត្រូវប្រហែសនឹង Lambda ដែល WHO ចាត់ថ្នាក់ថាឆ្លងលឿនដូចគ្នា

បានផុស

នៅ

កាលពីថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការរកឃើញកូវីដបំប្លែងខ្លួនថ្មីប្រភេទ Lambda នៅក្នុងប្រទេសចំនួន ២៩ ជាពិសេសអាមេរិកខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ពី​មជ្ឈមណ្ឌល​ហ្សែន​វេជ្ជសាស្ត្រ Ramathibodi បាន​បង្ហាញ​ថា​ តាម​រយៈ​ការ​បកស្រាយ​ប្រភេទ​ហ្សែន​ទាំង​មូល​ ហើយ​វិភាគ​វា​តាម​ទម្រង់​តារាង​ការ​វិវត្ត​ជនជាតិ។ ការ​ផ្លាស់ប្ដូរ​ហ្សែន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ភាព​ខុស​ប្លែក​ពី​ប្រភេទ Wuhan ដើម​ ជាង​ប្រភេទ beta និង epsylon ហើយវាអាច​មាន​ការ​ផ្ទុះ​ឡើង​ខ្លាំង​ជាង​ Delta។

តើ​កូវីដ ១៩ នៃ​ពូជ Lambda មាន​គ្រោះថ្នាក់​ដែរ​ឬទេ?

បច្ចុប្បន្ន​នេះ ប្រភេទ Lambda ត្រូវ​បាន​ចាត់ថ្នាក់​ជា​បំរែបំរួល​នៃ​ការចាប់អារម្មណ៍​ ដោយសារវាត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​ប្រទេស​ប៉េរូ នៅ​ខែ​សីហា ឆ្នាំ​២០២០ ​ ហើយ​​​រីក​រាលដាល​នៅ​អាមេរិក​ខាងត្បូង​នេះ​លឿន​និង​រហ័ស​ស្ទើរ​មិន​ជឿ។ ប៉ុន្តែ​វា​មិន​ទាន់​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​​ខ្លាំង ​និង​គួរ​ឲ្យ​បារម្ភ​ដូច​វីរុស​បំប្លែង Delta នៅ​ឡើយ។

ថ្វី​បើ​មាន​របាយការណ៍​អំពី​កូវីដ -១៩បញ្ចាក់​ថា ​វា​មិន​ទាន់រាលដាលខ្លាំងក៏ដោយ​ ក៏ Lambda មាន​ភាព​ធ្ងន់ធ្ងរ​ជាង​វីរុស​បំប្លែង​ខ្លួន​ផ្សេងៗ​ និង​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង។

បើ​ទោះបី​ជា Lambda កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់សាំង mRNA ឧទាហរណ៍ Pfizer និង Moderna ត្រឹម​តែ ២-៣ ដង​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​ទាន់​មាន​ទិន្នន័យ​អំពី​វា​ថា ​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង Sinowac និងSino farm ឬ​វ៉ាក់សាំង AstraZeneca នូវ​ឡើយ​ទេ។

ដោយឡែក​សម្រាប់​ថ្នាំ​ប្រឆាំង​វីរុស​សំយោគ​ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ផង​ដែរ ហើយ​ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា ​វ៉ាក់សាំង​ដែល​ប្រើ​បច្ចុប្បន្ន​ នៅ​តែ​អាច​ការពារ​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន Lambda ។ ជាពិសេស​ការ​ព្យាបាល​ដោយ​អង់ទីគ័រ​សំយោគ​ នឹង​នៅ​តែ​មាន​ប្រសិទ្ធភាព។

វីរុសបំប្លែងខ្លួន Lambda នៅមិនទាន់រាលដាលដល់ប្រទេសកម្ពុជានូវឡើយទេ ប៉ុន្តែពលរដ្ឋក៏មិនត្រូវប្រហែសនិងមើលស្រាលវាដូចគ្នា។ ព្រោះ Lambda ត្រូវបាន​ WHO ចាត់ថ្នាក់ថា ឆ្លងរាលដាលលឿនដូចគ្នានឹង Delta ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖WHO៖ Lambda ជាវីរុសកូវីដបំប្លែងថ្មី មានសមត្ថភាពឆ្លងរាលដាលលឿន

ចុចអាន៖វីរុសបំប្លែងខ្លួន Iota ដែលល្បីមានសមត្ថភាពគេចផុតពីភាពស៊ាំ រកឃើញឆ្លងលឿងជាងប្រភេទផ្សេងទៀតពី ១៥ ទៅ ២៥ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

រដ្ឋាភិបាល និងវិស័យឯកជនរួមគ្នាបើកយុទ្ធនាការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីការពិសាគ្រឿងស្រវឹង

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

អាជ្ញាធរ​សុខាភិបាល​អាមេរិកកំពុងតាមដាន​ករណីសង្ស័យ​​​​ឆ្លង​​ជំងឺផ្តាសាយបក្សីពីមនុស្សទៅមនុស្ស

ចរាចរណ៍៣៦ នាទី មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានជាតិ៤៩ នាទី មុន

ស​ម្ដេចតេជោ សាទរលោក Shigeru Ishiba ដែលជាប់ឆ្នោតជាប្រធានបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន

ព័ត៌មានជាតិ៥៦ នាទី មុន

ស.ស.យ.ក ខេត្តសៀមរាប រៀបចំកម្មវិធីវេចនំអន្សមមហាគ្រួសារខ្មែរលើទឹកដីអង្គរ

ចរាចរណ៍២៣ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

សន្តិសុខសង្គម២៣ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

សេដ្ឋកិច្ច២៣ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម