ព័ត៌មានអន្ដរជាតិ
អាហ្វហ្គានីស្ថាន កំពុងវិលត្រឡប់ទៅការដួលរលំ និងសង្គ្រាមស៊ីវិលជាថ្មី បើក្រុមតាលីបង់កាន់កាប់ប្រទេសនេះទាំងស្រុង
រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអាហ្វហ្គានីស្ថានកំពុងវិលត្រឡប់ទៅរកការដួលរលំ និងសង្គ្រាមស៊ីវិល ខណៈក្រុមសកម្មប្រយុទ្ធដូចជា អាល់កៃដាកំពុងទទួលបានជោគជ័យ ហើយទំនងជាបង្កការគំរាមកំហែងម្តងទៀតដល់លោកខាងលិច ។

បន្ទាប់ពីសង្រ្គាម ២០ ឆ្នាំនៅអាហ្វហ្កានីស្ថាន សហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនភាគច្រើនចេញដោយអនុញ្ញាតឲ្យកងកម្លាំងតាលីបង់វាយលុកទូទាំងប្រទេស ខណៈអ្នកការទូតបានចាត់ទុកថាជាការអាម៉ាស់មុខមួយ សម្រាប់ប្រទេសមហាអំណាចកំពូលរបស់ពិភពលោក ។
នៅពេលត្រូវបានសួរអំពីប្រទេសអាហ្វហ្គានីស្ថាន លោក Wallace បានប្រាប់ទូរទស្សន៍ Sky ថា “ខ្ញុំពិតជាព្រួយបារម្ភថា រដ្ឋដែលបរាជ័យគឺជាមូលដ្ឋានបង្កាត់ពូជមនុស្សប្រភេទនេះ ។ ក្រុមអាល់កៃដា ប្រហែលជាត្រលប់មកវិញហើយ” ។

ទន្ទឹមនោះលោកក៏បានប្រាប់ទូរទស្សន៍ BBC ផងដែរថា “ចក្រភពអង់គ្លេសធ្លាប់ឃើញនៅទសវត្សឆ្នាំ ១៨៣០ ថា អាហ្វហ្គានីស្ថានជាប្រទេសដែលដឹកនាំដោយពួកមេដឹកនាំសង្គ្រាម ហើយដឹកនាំខេត្ត និងកុលសម្ព័ន្ធផ្សេងៗគ្នា ហើយអ្នកនឹងបាត់ ប្រសិនបើអ្នកមិនប្រយ័ត្នប្រយែងក្នុងសង្គ្រាមស៊ីវិល ហើយខ្ញុំគិតថា យើងកំពុងឆ្ពោះទៅរកសង្រ្គាមស៊ីវិល” ។
លោក Wallace បានព្រមានថា ក្រុមតាលីបង់មិនមែនជាអង្គភាពតែមួយទេ ប៉ុន្តែជាកម្មសិទ្ធិដែលគ្របដណ្តប់លើផលប្រយោជន៍ផ្សេងៗគ្នាគ្រប់ប្រភេទ ។

ល្បឿននៃការប្រយុទ្ធកាន់តែឆ្ពោះទៅមុខរបស់តាលីបង់ បានធ្វើឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងសម្ព័ន្ធមិត្តលោកខាងលិចមានការភ្ញាក់ផ្អើល ។
គួររំឭកថា ក្រុមតាលីបង់បានគ្រប់គ្រងភាគច្រើននៃប្រទេសអាហ្វហ្គានីស្ថានពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ នៅពេលដែលកាន់កាប់តំណែងដោយមេក្រុមអាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន បន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា មកលើសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន សុំចែកអំណាចជាមួយក្រុម តាលីបង់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ