ព័ត៌មានអន្ដរជាតិ
ក្រោយចប់អូឡាំពិក ជប៉ុន កំពុងស្ថិតក្នុងស្ថានភាពកម្រិតមហន្តរាយ ដោយសារកូវីដ
ប្រទេសជប៉ុនកាលពីថ្ងៃសុក្របានរាយការណ៍ពីចំនួនករណីឆ្លងខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ខណៈអ្នកជំនាញសុខាភិបាលបានព្រមានថា ប្រទេសនេះស្ថិតនៅក្នុង “ស្ថានភាពកម្រិតមហន្តរាយ” ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសនេះបានរាយការណ៍ពីករណីឆ្លងកូវីដថ្មីជាង ២ ម៉ឺនករណីជាលើកដំបូងកាលពីថ្ងៃសុក្រ ចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាត ។
លោក Ozaki Haruo ប្រធានសមាគមវេជ្ជសាស្ត្រទីក្រុងតូក្យូ បាននិយាយថា “ឥឡូវនេះជប៉ុនស្ថិតក្នុងស្ថានភាពកម្រិតគ្រោះមហន្តរាយ ។ យើងលែងស្ថិតក្នុងដំណាក់កាល ដែលគេគិតថាជំងឺនេះប៉ះពាល់តែអ្នកដែលចេញទៅក្រៅពេលយប់ទៀតហើយ” ។

របាយការណ៍បាននិយាយថា ទីក្រុងតូក្យូបានរាយការណ៍ពីការឆ្លងជាង ៥,៧០០ ករណី ដែលជាចំនួនករណីឆ្លងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរដ្ឋធានី ។ ដូចគ្នានេះផងដែរ ចំនួនអ្នកជំងឺធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីបានកើនឡើងដល់ ២២៧ នាក់ ដោយដាក់សម្ពាធបន្ថែមលើប្រព័ន្ធថែទាំសុខភាព ។
ការកើនឡើងនៃការឆ្លងមេរោគនេះកើតឡើង ស្របពេលជាមួយនឹងការបញ្ចប់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូកាលពីសប្តាហ៍មុន ។

ចំពេលមានការព្រួយបារម្ភអំពីករណីកើនឡើងនេះ អាជ្ញាធរមូលដ្ឋាននៅទីក្រុងតូក្យូបានជំរុញឲ្យប្រជាជន កុំធ្វើដំណើរទៅខេត្តផ្សេងទៀត និងនៅផ្ទះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
អភិបាលក្រុងតូក្យូលោកស្រី Koike Yuriko បាននិយាយថា “ឥឡូវនេះយើងកំពុងប្រឈមមុខនឹងវិបត្តិធំបំផុត ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ហើយវាជាគ្រោះមហន្តរាយ ។ យើងចង់សុំឲ្យអ្នករាល់គ្នាធ្វើសកម្មភាព ដើម្បីការពារជីវិតផ្ទាល់ខ្លួនរបស់អ្នក” ។

ទន្ទឹមន ប្រទេសជប៉ុនក៏បានរាយការណ៍ពីករណីឆ្លងវីរុសបំប្លែងខ្លួន Lambda លើស្ត្រីម្នាក់ក្នុងវ័យ ៣០ ឆ្នាំដែលជាប់ពាក់ព័ន្ធនឹងកីឡាអូឡាំពិកតូក្យូ ។ នាងបានធ្វើដំណើរទៅប្រទេសប៉េរូ ជាកន្លែងដែលវីរុសបំប្លែងខ្លួនមួយនេះត្រូវបានគេមើលឃើញ ខណៈវាមានសមត្ថភាពអាចឆ្លងរហ័ស និងមានភាពធន់នឹងវ៉ាក់សាំង ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្ររទេសជប៉ុនបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ១ លានករណី និងមានអ្នកស្លាប់ ១៥,៣៥៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ