Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរ​ពេទ្យ​អាមេរិក​មួយ​នេះ​យកចំណត​ឡាន​ដាក់​គ្រែ​សម្រាប់អ្នក​ជំងឺ​កូវីដ

បានផុស

នៅ

ការ​ផ្ទុះ​ឆ្លង​​កូវីដ-១៩​នៅ​រដ្ឋ​ Mississippi សហរដ្ឋ​អាមេរិកបាន​ហក់​ឡើង​ខ្ពស់​យ៉ាង​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ដែល​ជំរុញ​ឲ្យ​មន្ទីរ​ពេទ្យ​ខ្វះ​គ្រែ​សម្រាប់​ដាក់​អ្នក​ជំងឺ​រហូត​​យក​ចំណត​រថយន្ត​ធ្វើ​ជា​កន្លែង​សម្រាប់​ព្យាបាល។

អ្នក​ជំងឺ​កូវីដ-១៩​ច្រើន​លើសលប់​ និង​ខ្វះ​បុគ្គលិក​សុខាភិបាល​នៅ​រដ្ឋ Mississippi ដូច្នេះ​មន្ទីរ​ពេទ្យ​ University of Mississippi Medical Center (UMMC) បាន​រៀប​​ចំចំណត​រថយន្ត​​របស់​ខ្លួន​ដែល​អាច​ដាក់​គ្រែ​បាន​ចំនួន​២០​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។ មន្ទីរ​ពេទ្យ​គ្រោង​នឹង​បើក​មន្ទីរ​ពេទ្យ​ចល័ត​មួយ​ទៀត​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ​ ខណៈ​ក្រសួង​សុខាភិបាល​អាមេរិក និង​សេវា​កម្ម​ធន​ធាន​មនុស្ស​បាន​បញ្ជូន​បុគ្គលិក​សុខាភិបាល​បន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរ​ពេទ្យ UMMC បាន​បើក​​កន្លែង​ព្យាបាល​​​ស្រដៀង​គ្នា​​នេះ​ដែរ​​នៅ​យានដ្ឋានមួយ​កន្លែង​កាល​ពី​ឆ្នាំ​២០២០។

អភិបាល​រដ្ឋ Mississippi លោក Tate Reeves បាន​និយាយ​ថា រដ្ឋាភិបាល​សហព័ន្ធ​បាន​បដិសេធ​ចំពោះ​សំណើរ​សុំ​របស់​លោក​សម្រាប់​នាវា​មន្ទីរ​ពេទ្យកង​ទ័ព​ជើង​ទឹក USNS Comfort ដែល​ចត​នៅកំពង់ផែ Manhattan កាល​ពី​ខែ​មីនា ឆ្នាំ​២០២០​ដើម្បី​ជួយ​សម្រាល​បន្ទុក​អ្នក​ជំងឺ​កូវីដ-១៩​របស់​ពួក​គេ។ នៅ​ពេល​នោះ ទី​ក្រុង​ញូវយ៉ក​គឺ​ជា​មណ្ឌល​នៃ​ការផ្ទុះ​ឆ្លង​កូវីដ-១៩​នៅ​សហរដ្ឋ​អាមេរិក។

កាល​ពី​ថ្ងៃ​សុក្រ លោក Reeves បាន​ឲ្យដឹង​ថា ៖«ការ​ស្នើ​សុំ​នាវា​នោះ​គឺ​មាន​បុគ្គលិក​ជាង​៥០០​នាក់​ដែល​អាច​មក​ជាមួយ​នាវា​ដែល​មាន​កន្លែង​ជាក់​លាក់»។

លោក​បាន​និយាយ​ថា លោក​ស្វាគមន៍ចំពោះ​បុគ្គលិក​សុខាភបាល​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដែល​បញ្ជូន​មក​កាន់​រដ្ឋ Mississippi ប៉ុន្តែ​ដូច​​គណបក្ស​សាធារណៈ​របស់​លោក​ជា​ច្រើន​ក៏​បាន​តាំង​ចិត្ត​មិន​បង្ខំ​ឲ្យ​មនុស្ស​ពាក់​ម៉ាស់​ទេ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ការការពារ​ដ៏​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល។

អត្រា​ចាក់​វ៉ាក់សាំង​ទាប និង​ការ​វាយ​លុក​ខ្លាំង​ដោយ​វីរុស​បំប្លែង​ខ្លួន Delta ស្ទើរ​ទូទាំង​សហរដ្ឋ​អាមេរិក​​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​ប្រព័ន្ធ​សុខាភិបាល​រដ្ឋ​មួយ​ចំនួន។ រដ្ឋ Arkansas, Florida, Louisiana, Mississippi និង Oregon ត្រូវ​បានរាយការណ៍​ពី​ចំនួន​ឆ្លងថ្មី និង​ចូល​មន្ទីរ​ពេទ្យ​ច្រើន​បំផុត​ជាប់​កំណត់​ត្រា។

យោង​តាម Reuters បាន​ឲ្យ​ដឹង​ថា ចំនួន​ឆ្លង​កូវីដ-១៩​ថ្មី​ប្រចាំ​ថ្ងៃ​ទូទាំង​ប្រទេស​បាន​កើន​ឡើង​ទ្វេ​ដង​កាល​ពី​ពីរ​សប្តាហ៍​មុន​ដែល​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុងរយៈ​ពេល​​៦​ខែ​ចុង​កហរោយ​នេះ​។ ជា​មធ្យម​ករណី​ស្លាប់​ប្រចាំ​បាន​កើន​ឡើង​ដល់​ទៅ​៨៥​%​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ចុង​ក្រោយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៦ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

សន្តិសុខសង្គម១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៧ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម