ព័ត៌មានអន្ដរជាតិ
ថៃ កំពុងបង្កើតឧបករណ៍តេស្តរកកូវីដមិនមែនរុកតាមច្រមុះ ដឹងលទ្ធផលត្រឹម ១៥ នាទី
សាស្រ្តាចារ្យ និងនិស្សិតនៃដេប៉ាតឺម៉ង់គីមីវិទ្យានៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ បានធ្វើការអភិវឌ្ឍឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើស ហើយនឹងដឹងលទ្ធផលក្នុងរយៈពេល ១៥ នាទី ។
ឧបករណ៍ថ្មីនេះនឹងធ្វើតេស្តសម្រាប់អ្នកដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ហើយរបៀបនៃការធ្វើតេស្តគឺមានភាពងាយស្រួល ដោយមិនចាំបាច់រុកច្រមុះ ឬរុកមាត់ឡើយ ។
ឧបករណ៍នេះនឹងធ្វើការយកសំណាកពីជាតិពុលចេញពីញើស ហើយវាក៏ដូចជាសំណាករបស់អ្នកជំងឺកូវីដផងដែរ ។
ការធ្វើតេស្តប្រសិទ្ធភាពនៃឧបករណ៍នេះ មានការចូលរួមពីមនុស្ស ២ ពាន់នាក់ ហើយលទ្ធផលត្រូវបានរកឃើញថាមានភាពស៊ីចង្វាក់គ្នា និងភាពជាក់លាក់ ៩៨ ភាគរយ ប៉ុន្តែសំណាកទាំងនោះក៏ត្រូវតែយកទៅធ្វើតេស្តតាមម៉ាស៊ីនធំ PCR ដើម្បីបញ្ជាក់ពីលទ្ធផលពិតប្រាកដបន្ថែម ។
បច្ចុប្បន្នឧបករណ៍ធ្វើតេស្តតាមញើសនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ និងអភិវឌ្ឍនៅឡើយទេ ប៉ុន្តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងភ្នាក់ងាររដ្ឋាភិបាល បានធ្វើការសាកល្បងលើអ្នកឆ្លងនៅតាមសហគមន៍ផ្សេងៗរួចទៅហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ One31
ចុចអាន ៖ ប្រកាសព្រឹកនេះ ថៃ នៅតែរកឃើញករណីឆ្លងកូវីដខ្ទង់ម៉ឺន និងមានអ្នកស្លាប់ ២១៧ នាក់បន្ថែមទៀត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន