ព័ត៌មានអន្ដរជាតិ
លោក Trump លើកលែងទោសអតីតទីប្រឹក្សា Michael Flynn
នៅថ្ងៃពុធនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្តល់ឲ្យអតីតទីប្រឹក្សាសន្តិសុខជាតិរបស់គាត់គឺលោក Michael Flynn នូវការលើកលែងទោសទាំងស្រុង។
លោក Trump បានបង្ហោះ Twitter ថា “ខ្ញុំមានកិត្តិយសសូមប្រកាសថា លោកឧត្តមសេនីយ៍ Michael T. Flynn បានទទួលការលើកលែងទោសទាំងស្រុង។ សូមអបអរសាទរចំពោះ @GenFlynn និងក្រុមគ្រួសារដ៏អស្ចារ្យរបស់គាត់ ខ្ញុំដឹងថាឥឡូវនេះអ្នកនឹងរីករាយជាមួយពិធីបុណ្យ Thanksgiving ដ៏អស្ចារ្យ!”។

ព័ត៌មាននេះបានកើតឡើងបន្ទាប់ពីទូរទស្សន៍ CNN រាយការណ៍ថា ក្រៅពីលោក Flynn មានការពិភាក្សាគ្នានៅឯសេតវិមានស្តីពីការលើកលែងទោសដល់មនុស្សជាច្រើនទៀតក្នុងចំណោមមនុស្សជិតស្និទ្ធរបស់លោក Trump។
លោក Flynn បានជាប់ក្នុងការស៊ើបអង្កេតកាលពីខែកុម្ភៈឆ្នាំ២០១៧ទាក់ទងការនិយាយទូរស័ព្ទជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកហើយបានលាលែងពីមុខតំណែងរបស់លោកនៅប្រហែលពីរបីសប្តាហ៍ក្រោយ។

នៅចុងឆ្នាំ២០១៧ លោកបានសារភាពកំហុសចំពោះការនិយាយកុហកទៅ FBI ក្នុងអំឡុងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ចូលក្នុងការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។
នៅដើមខែឧសភា ក្រសួងយុត្តិធម៌បានចាត់វិធានការដ៏កម្រមួយដោយច្រានចោលបណ្តឹងប្រឆាំងនឹងរូបលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ លោក Biden ថា នឹងមិនស៊ើបអង្កេតដាក់ទោសលោក Trump ទេ ពេលចូលកាន់អំណាច
ចុចអាន៖ ទីបំផុត លោក ត្រាំ យល់ព្រមឲ្យមានការផ្ទេរអំណាចទៅលោក បៃដិន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន