Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump លើកលែងទោសអតីតទីប្រឹក្សា Michael Flynn

បានផុស

នៅ

នៅថ្ងៃពុធនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្តល់ឲ្យអតីតទីប្រឹក្សាសន្តិសុខជាតិរបស់គាត់គឺលោក Michael Flynn នូវការលើកលែងទោសទាំងស្រុង។

លោក Trump បានបង្ហោះ Twitter ថា “ខ្ញុំមានកិត្តិយសសូមប្រកាសថា លោកឧត្តមសេនីយ៍ Michael T. Flynn បានទទួលការលើកលែងទោសទាំងស្រុង។ សូមអបអរសាទរចំពោះ @GenFlynn និងក្រុមគ្រួសារដ៏អស្ចារ្យរបស់គាត់ ខ្ញុំដឹងថាឥឡូវនេះអ្នកនឹងរីករាយជាមួយពិធីបុណ្យ Thanksgiving ដ៏អស្ចារ្យ!”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាននេះបានកើតឡើងបន្ទាប់ពីទូរទស្សន៍ CNN រាយការណ៍ថា ក្រៅពីលោក Flynn មានការពិភាក្សាគ្នានៅឯសេតវិមានស្តីពីការលើកលែងទោសដល់មនុស្សជាច្រើនទៀតក្នុងចំណោមមនុស្សជិតស្និទ្ធរបស់លោក Trump។

លោក Flynn បានជាប់ក្នុងការស៊ើបអង្កេតកាលពីខែកុម្ភៈឆ្នាំ២០១៧ទាក់ទងការនិយាយទូរស័ព្ទជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកហើយបានលាលែងពីមុខតំណែងរបស់លោកនៅប្រហែលពីរបីសប្តាហ៍ក្រោយ។

នៅចុងឆ្នាំ២០១៧ លោកបានសារភាពកំហុសចំពោះការនិយាយកុហកទៅ FBI ក្នុងអំឡុងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ចូលក្នុងការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។

នៅដើមខែឧសភា ក្រសួងយុត្តិធម៌បានចាត់វិធានការដ៏កម្រមួយដោយច្រានចោលបណ្តឹងប្រឆាំងនឹងរូបលោក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ លោក Biden ថា នឹងមិនស៊ើបអង្កេតដាក់ទោសលោក Trump ទេ ពេលចូលកាន់អំណាច

ចុចអាន៖ ទីបំផុត លោក ត្រាំ យល់ព្រមឲ្យមានការផ្ទេរអំណាចទៅលោក បៃដិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម