Connect with us

ព័ត៌មានអន្ដរជាតិ

បង្ហាញមុខ និងតួនាទីមេដឹកនាំកំពូលៗ របស់ក្រុម តាលីបង់

បានផុស

នៅ

ក្រុមតាលីបង់ បានប្រយុទ្ធជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយលោកខាងលិច ចាប់តាំងពីខ្លួនត្រូវបានដកអំណាច ក្នុងឆ្នាំ២០០១មកម្ល៉េះ។

ដើមឡើយ ក្រុមនេះ បានទាក់ទាញសមាជិកមកពីក្រុមយុទ្ធជនមានការគាំទ្រពីសហរដ្ឋអាមេរិកឈ្មោះ “Mujahideen” ដែលបានបណ្តេញកងកម្លាំងសូវៀតនៅទសវត្សរ៍ឆ្នាំ ១៩៨០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនេះ បានលេចវត្តមាននៅឆ្នាំ១៩៩៤ ជាក្រុមមួយដែលប្រយុទ្ធក្នុងសង្រ្គាមស៊ីវិល ហើយបានបន្តគ្រប់គ្រងភាគច្រើននៃប្រទេសក្នុងឆ្នាំ ១៩៩៦ នៅពេលដែលខ្លួនបានដាក់ចេញច្បាប់ Sharia ឬច្បាប់ឥស្លាម។

ក្រុមប្រឆាំងនិង ពួកបស្ចិមប្រទេស បានចោទប្រកាន់តាលីបង់ថា បានអនុវត្តច្បាប់ឥស្លាមរបស់ខ្លួនយ៉ាងឃោរឃៅនិងបង្ក្រាបលើជនជាតិភាគតិចសាសនា។

ស្ថាបនិករបស់ក្រុមតាលីបង់គឺឈ្មោះ Mullah Mohammad Omar។ គាត់បានលាក់ខ្លួនបន្ទាប់ពីក្រុមតាលីបង់ត្រូវបានផ្តួលរំលំដោយកងកម្លាំងមូលដ្ឋានដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ លើសហរដ្ឋអាមេរិក។

ក្រុមតាលីបង់ បានពង្រឹងកម្លាំងរបស់ខ្លួនជាថ្មីម្តងទៀតនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។

ចាប់តាំងពីកងទ័ពបរទេសចាប់ផ្តើមដកថយ ខ្លួនបានដណ្តើមយកទឹកដីភាគច្រើនរបស់ប្រទេសនេះ។

ខាងក្រោមនេះគឺជាតួអង្គសំខាន់មួយចំនួននៅក្នុងចលនានេះ៖

Haibatullah Akhunzada

The Express Tribune

ដោយត្រូវបានគេស្គាល់ថាជា “មេដឹកនាំនៃភាពស្មោះត្រង់” អ្នកប្រាជ្ញផ្នែកច្បាប់ឥស្លាមរូបនេះ គឺជាមេដឹកនាំកំពូលរបស់ក្រុមតាលីបង់ ដែលកាន់អំណាចចុងក្រោយ លើកិច្ចការនយោបាយ សាសនានិងយោធា។

លោក Akhunzada បានឡើងក្តាប់អំណាច នៅពេលដែលអ្នកកាន់តំណែងមុនរបស់គាត់ឈ្មោះ Akhtar Mansour ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ជិតព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថានក្នុងឆ្នាំ ២០១៦។

អស់រយៈពេល ១៥ ឆ្នាំរហូតដល់ការបាត់ខ្លួនភ្លាមៗរបស់គាត់នៅខែឧសភាឆ្នាំ២០១៦ លោក Akhunzada បានបង្រៀននិងផ្តល់ឱវាទនៅវិហារឥស្លាមមួយ ក្នុងទីក្រុង Kuchlak នៅភាគនិរតីប្រទេសប៉ាគីស្ថាន។

គាត់ត្រូវបានគេជឿថា មានអាយុប្រហែល ៦០ ឆ្នាំហើយកន្លែងស្នាក់នៅរបស់គាត់ មិនត្រូវបានគេដឹងទេ។

Mullah Mohammad Yaqoob

Taliban political chief in Qatar Tayyab Agha resigns - BBC News

ក្នុងនាមជាកូនប្រុសរបស់ស្ថាបនិកតាលីបង់, លោក Yaqoob បានត្រួតពិនិត្យប្រតិបត្តិការយោធារបស់ក្រុមនេះ ហើយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា គាត់កំពុងស្ថិតនៅខាងក្នុងប្រទេសអាហ្វហ្គានីស្ថាន។

គាត់ត្រូវបានគេស្នើឲ្យធ្វើជាមេដឹកនាំទូទៅនៃចលនានេះ ក្នុងកំឡុងពេលមានភាពចម្រូងចម្រាស។

ប៉ុន្តែគាត់បានរើសយកលោក Akhunzada វិញនៅឆ្នាំ២០១៦ ដោយសារតែគាត់មានអារម្មណ៍ថា គាត់ខ្វះបទពិសោធន៍ក្នុងសមរភូមិហើយនៅក្មេងពេក។

Yaqoob ត្រូវបានគេជឿថា ស្ថិតក្នុងវ័យ៣០ឆ្នាំស្តើង។

Sirajuddin Haqqani

Taliban Say Haqqani Founder Is Dead. His Group Is More Vital Than Ever. -  The New York Times

ជាកូនប្រុសរបស់មេបញ្ជាការ Jalaluddin Haqqani, លោក Sirajuddin បានដឹកនាំបណ្តាញ Haqqani ដែលជាក្រុមត្រួតពិនិត្យទ្រព្យសម្បត្តិហិរញ្ញវត្ថុនិងយោធារបស់តាលីបង់ នៅទូទាំងព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន។

លោក Haqqanis ត្រូវបានអ្នកជំនាញខ្លះជឿជាក់ថា បានណែនាំឲ្យមានការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយត្រូវបានគេស្តីបន្ទោសចំពោះការវាយប្រហារកក្រើកជាច្រើនលើកនៅអាហ្វហ្គានីស្ថាន រួមទាំងការវាយឆ្មក់លើសណ្ឋាគារកំពូលរបស់ទីក្រុងកាប៊ុល ការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតី Hamid Karzai និងការវាយប្រហារអត្តឃាតទៅលើ ស្ថានទូតឥណ្ឌាផងដែរ។

លោក Haqqani ត្រូវបានគេជឿថា ស្ថិតក្នុងវ័យ ៤០ឆ្នាំក្រាស់ឬ ៥០ឆ្នាំស្តើង។ កន្លែងស្នាក់នៅរបស់គាត់ មិនត្រូវបានគេដឹងទេ។

Mullah Abdul Ghani Baradar

Pakistan's follow-up action on terror tag for Taliban leader is an invite  for talks | Latest News India - Hindustan Times

ជាម្នាក់ក្នុងចំណោមសហស្ថាបនិករបស់ក្រុមតាលីបង់ បច្ចុប្បន្ន Baradar កំពុងដឹកនាំការិយាល័យនយោបាយរបស់តាលីបង់ និងជាផ្នែកមួយនៃក្រុមចរចា ដែលក្រុមនេះកំពុងស្ថិតនៅក្នុងទីក្រុងដូហា ប្រទេសកាតា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនយោបាយមួយ ដែលអាចបើកផ្លូវឲ្យមានបទឈប់បាញ់និង សន្តិភាពយូរអង្វែងនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។

ទោះបីជាយ៉ាងណាក៏ដោយ ដំណើរការនេះមិនបានទទួលជោគជ័យទេ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

Baradar ត្រូវបានគេរាយការណ៍ថាជាមេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការដែលលោក Mullah Omar ទុកចិត្តបំផុត។ គាត់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១០ ដោយកងកម្លាំងសន្តិសុខនៅទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ហើយត្រូវបានដោះលែងវិញនៅឆ្នាំ ២០១៨។

Sher Mohammad Abbas Stanikzai

تويتر \ TOLOnews على تويتر: "Taliban member Sher Mohammad Abbas Stanikzai  reports back on last week's meeting with the US in #Doha, Qatar.  #Afghanistan https://t.co/uXA6DhUSi6 https://t.co/SklPj1CLzt"

ក្នុងនាមជាអតីតអនុរដ្ឋមន្រ្តីនៅក្នុងរដ្ឋាភិបាលតាលីបង់មុនពេលត្រូវបានដកចេញ, លោក Stanikzai បានរស់នៅក្នុងទីក្រុងដូហាអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ហើយបានក្លាយជាប្រធានការិយាល័យនយោបាយរបស់ក្រុមនេះ នៅទីនោះក្នុងឆ្នាំ ២០១៥។

គាត់បានចូលរួមក្នុងការចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយបានធ្វើជាតំណាងក្រុមតាលីបង់ក្នុងដំណើរទូតទៅកាន់ប្រទេសជាច្រើន។

Abdul Hakim Haqqani

Tariq Ghazniwal on Twitter: "A new photo of the #Taliban Chief Negotiator Abdul  Hakim #Haqqani. https://t.co/z0EZhOjC7K" / Twitter

គាត់គឺជាប្រធានក្រុមចរចារបស់តាលីបង់។ អតីតចៅក្រមស៊ើបអង្កេតរបស់ក្រុមតាលីបង់រូបនេះ បានដឹកនាំក្រុមប្រឹក្សាអ្នកប្រាជ្ញសាសនាដ៏មានឥទ្ធិពលរបស់ខ្លួន ហើយត្រូវបានគេជឿថា ជាមនុស្សដែល Akhunzada ទុកចិត្តបំផុត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ១២ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម