ព័ត៌មានអន្ដរជាតិ
ការជជែកដេញដោលលើកចុងក្រោយ ៖ Trump និង Biden ប៉ះទង្គិចគ្នាលើបញ្ហាធំៗ
ប្រធានាធិបតីអាមេរិក Donald Trump និងគូប្រជែងលោក Joe Biden បានប៉ះទង្គិចគ្នាសាជាថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ និងការរើសអើងជាតិសាសន៍ ខណៈក៏មានការចោទប្រកាន់ពីអំពើពុករលួយនៃអាជីវកម្មនៅក្នុងការជជែកដេញដោលនៃតំណែងប្រធានាធិបតីលើកចុងក្រោយនេះផងដែរ ។
ស្តីពីជំងឺរាតត្បាតកូវីដ ១៩ លោក Biden មិនបដិសេធចំពោះការបិទប្រទេសបន្ថែមទៀតនោះទេ ខណៈពេលដែលលោក Trump បានទទូចថា វាដល់ពេលហើយដើម្បីបើកសហរដ្ឋអាមេរិកសាជាថ្មី ដោយសារតែមនុស្សភាគច្រើនដែលឆ្លងជំងឺកូវីដ ១៩ បានជាសះស្បើយ ។
ចំណែកអំពីអំពើពុករលួយវិញ លោក Trump បានលើកឡើងថា លោក Biden បានទទួលផលចំណេញពីការធ្វើជំនួញរបស់កូនប្រុសគាត់ ហើយអ្នកប្រជាធិបតេយ្យមួយនេះបានដំឡើងពន្ធរបស់លោក Trump ។

រីឯចំណុចនៃការរើសអើងជាតិសាសន៍លោក Trump បាននិយាយថា “លោកជាមនុស្សប្រកាន់ជាតិសាសន៍តិចបំផុតនៅក្នុងបន្ទប់ជជែកដេញដោលនេះ” ។
ប៉ុន្តែលោក Biden បាននិយាយថា លោក Trump គឺជាប្រធានាធិបតីដែលប្រកាន់ពូជសាសន៍ខ្លាំងបំផុតម្នាក់ដែលយើងមាននៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប ។
បន្ថែមពីនេះអ្នកទាំងពីរក៏បានប៉ះទង្គិចគ្នាជាថ្មីម្តងទៀតលើគោលនយោបាយថាមពល និងបញ្ហាអាកាសធាតុផងដែរ ខណៈដែលលោក Trump បានសួរគូប្រជែងរបស់លោកថា “តើអ្នកនឹងបិទឧស្សាហកម្មប្រេងដែរឬទេ?” ។

លោក Biden បាននិយាយថា “ខ្ញុំនឹងផ្លាស់ប្តូរពីឧស្សាហកម្មប្រេង ពីព្រោះឧស្សាហកម្មប្រេងមានការបំពុលយ៉ាងខ្លាំង” ។
គួរបញ្ជាក់ថា ការជជែកដេញដោលគ្នាកាលពីរាត្រីថ្ងៃព្រហស្បតិ៍នៅទីក្រុង Nashville រដ្ឋ Tennessee គឺមានការរឹតបន្តឹងខ្លាំងជាងការជជែកដេញដោលកាលពីលើកមុនរបស់អ្នកទាំងពីរកាលពីថ្ងៃទី ២៩ ខែកញ្ញា ដែលបានជេរប្រមាថ និងការហៅឈ្មោះចំៗជាដើម ។
ប៉ុន្តែទន្ទឹមនោះក៏មានការវាយប្រហារទៅវិញទៅមកជាច្រើនផងដែរត្រូវបានគេមើលឃើញរវាងគូប្រជែងទាំងពីរនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ