ព័ត៌មានអន្ដរជាតិ
គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្រ ស្លាប់មនុស្ស៤១នាក់នៅ ប្រេស៊ីល
មនុស្សយ៉ាងតិច៤១នាក់បានស្លាប់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តក្រុងនិងរថយន្តដឹកទំនិញនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។

រូបភាពដែលផ្សាយតាមទូរទស្សន៍ក្នុងស្រុកកាលពីថ្ងៃពុធបានបង្ហាញពីរថយន្តក្រុង ខ្ទេចនៅជិតទីក្រុង Taguai ក្នុងរដ្ឋ Sao Paulo។
ប៉ូលិសរដ្ឋនិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។

ប៉ូលិសនិយាយថា “យើងដឹងថា មានជនរងគ្រោះច្រើនទៀតនៅក្នុងរថយន្តប៉ុន្តែយើងមិនដឹងថាមានប៉ុន្មាននាក់ទេ។ មនុស្ស៣៧នាក់បានស្លាប់នៅនឹងកន្លែងខណៈ៤នាក់ទៀតស្លាប់ដោយសាររបួសនៅមន្ទីរពេទ្យ”។

ប៉ូលិសរដ្ឋបាននិយាយថា ការស៊ើបអង្កេតមួយនឹងធ្វើឡើងដើម្បីបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថយន្តក្រុងនេះដឹកកម្មកររោងចក្រចំនួន៥៣នាក់។ ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការដើម្បីជួយអ្នករងរបួសនិងអ្នកដំណើរដែលជាប់នៅក្នុងបំណែកនៃរថយន្ត៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ដាច់ខ្លួនមួយកំណាត់ក្រោមដោយសារគ្រោះថ្នាក់ចរាចរណ៍តែមិនស្លាប់
ចុចអាន៖ រថយន្តសណ្តោង បុករថយន្តសាំយ៉ុង រងរបួសធ្ងន់ ស្រាលពីរនាក់នៅស្រុកកោះកុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន