Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកព្រឹទ្ធសភា អំពាវនាវឲ្យអាមេរិក បើកការវាយប្រហារអាកាស លើក្រុមតាលីបង់

បានផុស

នៅ

មេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភា លោក Mitch McConnell បាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក គួរតែចាប់ផ្តើមបើកការវាយប្រហារតាមអាកាស ប្រឆាំងពួកតាលីបង់និងផ្តល់ការគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន ដើម្បីបញ្ឈប់ក្រុមបះបោរ ពីការដណ្តើមយករដ្ឋធានី កាប៊ុល ចំពេលអាមេរិកដកទ័ព។

លោក McConnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនទាន់យឺតពេលទេ ក្នុងការរារាំងក្រុមតាលីបង់ ពីការវាយលុកទីក្រុងកាប៊ុល។ រដ្ឋបាល គួរតែចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីវាយសន្ធាប់ក្រុមតាលីបង់ ដោយការវាយប្រហារតាមអាកាស ផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់កងកម្លាំងការពារជាតិនិងសន្តិសុខអាហ្វហ្គានីស្ថាន (ANDSF) ដែលកំពុងការពាររដ្ឋធានី និងទប់ស្កាត់ការដួលរលំទីក្រុងដែលជិតមកដល់។

ស្របពេលជាមួយគ្នានោះ សមាជិកព្រឹទ្ធសភារដ្ឋ Kentucky រូបនេះបានព្រមានថា “ប្រសិនបើមិនធ្វើដូច្នេះ ការគំរាមកំហែងសន្តិសុខដល់សហរដ្ឋអាមេរិក នឹងកើនឡើងហើយការចំណាយលើផ្នែកមនុស្សធម៌ចំពោះជនជាតិអាហ្វហ្គានីស្ថានស្លូតត្រង់ នឹងក្លាយជាមហន្តរាយ”។

មេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភា លោក Mitch McConnell

លោក McConnell ក៏បានលើកឡើងផងដែរថា លោកបាននិយាយជាមួយឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅសហរដ្ឋអាមេរិក ដោយលើកឡើងថា ពួកគេមានការសន្ទនាបន្ទាន់មួយ ទាក់ទងនឹងស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺននៅអាហ្វហ្គានីស្ថាន និងវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើង។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកសាធារណរដ្ឋ បានរិះគន់យ៉ាងចាស់ដៃ ចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតី Biden ក្នុងការដកកងទ័ពអាមេរិក ស្របពេលស្ថានភាពនៅអាហ្វហ្គានីស្ថានកាន់តែយ៉ាប់យ៉ឺន ហើយថ្មីៗនេះ ក្រុមតាលីបង់ដណ្តើមបានទឹកដីកាន់តែច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ លោក Biden បានការពារការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពកាលពីខែមុន។

លោកថ្លែងថា “តាលីបង់មិនមែនជាកងទ័ពវៀតណាមខាងជើងទេ។ ពួកគេមិនអាចប្រៀបធៀបសមត្ថភាព ពីចម្ងាយបានឡើយ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Hill

ចុចអាន៖ ធ្លាយព័ត៌មានសម្ងាត់ថា ចិន ត្រៀមទទួលស្គាល់ តាលីបង់ ជាអ្នកគ្រប់គ្រងស្របច្បាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម