Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ក្រុមតាលីបង់ ចូលដល់ទីក្រុង កាប៊ុល ហើយ

បានផុស

នៅ

ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមតាលីបង់បានចូលមកតាមគ្រប់ច្រក ដល់រដ្ឋធានីកាប៊ុលហើយ។

Afghanistan: Taliban Enter Kabul, "Coming From All Sides," Say Afghan  Official: Report

សំឡេងស៊ីរ៉ែន ត្រូវបានគេឮ ព្រមជាមួយនឹងការបាញ់កាំភ្លើង ផ្ទុះឡើងជាបន្តបន្ទាប់។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានហោះឆ្វែលពីលើកណ្តាលទីក្រុងនិង បានទម្លាក់ភ្លើង។

យ៉ាងណាក្តី ក្រុមតាលីបង់បាននិយាយថា ខ្លួនគ្មានផែនការដណ្តើមយករដ្ឋធានីអាហ្វហ្គានីស្ថានដោយប្រើកម្លាំងឡើយ។ ក្រុមប្រដាប់អាវុធ បានចេញសេចក្តីថ្លែងការណ៍នេះ ខណៈយុទ្ធជនរបស់ពួកគេ កំពុងស្ថិតនៅជាយក្រុងកាប៊ុល។

សេចក្តីថ្លែងការណ៍បន្តថា “ការចរចាកំពុងធ្វើឡើង ដើម្បីធានាថា ដំណើរការផ្ទេរអំណាច នឹងសម្រេចប្រកបដោយសុវត្ថិភាពនិងសន្តិសុខ ដោយមិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិនិងកិត្តិយសរបស់នរណាម្នាក់ ហើយមិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកក្រុងកាប៊ុលឡើយ”។

អ្នកនាំពាក្យរបស់ក្រុមតាលីបង់និយាយថា “ក្រុមឥស្លាមអេមីរ៉ាត បានណែនាំកងកម្លាំងរបស់ខ្លួនទាំងអស់ ឲ្យឈរជើងនៅមាត់ទ្វារក្រុងកាប៊ុល កុំព្យាយាមចូលកណ្តាលទីក្រុង”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ សមាជិកព្រឹទ្ធសភា អំពាវនាវឲ្យអាមេរិក បើកការវាយប្រហារអាកាស លើក្រុមតាលីបង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម