ព័ត៌មានអន្ដរជាតិ
គ្មានផ្លូវគេចបានទេ! តាលីបង់ ចូលដល់ កាប៊ុល ស្រីៗប្រឈមស្ថានភាពកាន់តែអាក្រក់
សមាជិកសភាអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុល នាង Farzana Kochai បានប្រាប់ BBC ពីរបៀបដែលមនុស្សអស់សង្ឃឹម កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីភៀសខ្លួនចេញពីរដ្ឋធានី។

នាងនិយាយថា ពួកគេមិនអាចទៅណាបានទេ គ្មានកន្លែងណានៅសល់ឡើយ។ យន្តហោះអាចនឹងពេញ ហើយមិនមានជើងហោះហើរចេញពីទីក្រុងកាប៊ុល ទៅប្រទេសឥណ្ឌាឬ ប្រទេសជិតខាងផ្សេងទៀតនោះទេ។
ពួកគេនិយាយថា ជើងហោះហើរបានពេញ ហើយយើងជាប់នៅទីនេះ ពួកគេគ្មានជម្រើសទេ ពួកគេត្រូវស្នាក់នៅទីនេះ។ ស្ត្រីនៅតំបន់ផ្សេងទៀតនៃប្រទេស ដែលជាកន្លែងក្រុមតាលីបង់គ្រប់គ្រងរួចទៅហើយបានប្រាប់នាងថា ពួកគេលែងទៅធ្វើការឬទៅសាលារៀនហើយ។

សម្រាប់ស្ត្រី ស្ថានភាពកាន់តែអាក្រក់ជាងការរំពឹងទុកទៅទៀត។ ស្ត្រីនឹងត្រូវឃុំឃាំងនៅក្នុងផ្ទះរបស់ពួកគេ តើនោះនឹងមានអ្វីកើតឡើង តើវានឹងទៅជាយ៉ាងណា?។
ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមតាលីបង់បានចូលមកតាមគ្រប់ច្រក ដល់រដ្ឋធានីកាប៊ុលហើយ។

យ៉ាងណាក្តី ក្រុមតាលីបង់បាននិយាយថា ខ្លួនគ្មានផែនការដណ្តើមយករដ្ឋធានីអាហ្វហ្គានីស្ថានដោយប្រើកម្លាំងឡើយ។ ក្រុមប្រដាប់អាវុធ បានចេញសេចក្តីថ្លែងការណ៍នេះ ខណៈយុទ្ធជនរបស់ពួកគេ កំពុងស្ថិតនៅជាយក្រុងកាប៊ុល។
សេចក្តីថ្លែងការណ៍បន្តថា “ការចរចាកំពុងធ្វើឡើង ដើម្បីធានាថា ដំណើរការផ្ទេរអំណាច នឹងសម្រេចប្រកបដោយសុវត្ថិភាពនិងសន្តិសុខ ដោយមិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិនិងកិត្តិយសរបស់នរណាម្នាក់ ហើយមិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកក្រុងកាប៊ុលឡើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Breaking News! ក្រុមតាលីបង់ ចូលដល់ទីក្រុង កាប៊ុល ហើយ

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច