ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអាហ្វហ្គានីស្ថាន ភៀសខ្លួនទៅក្រៅប្រទេស បន្សល់ទុកពាក្យប៉ុន្មានម៉ាត់ ប្រាប់ប្រជាជន
ក្រុមតាលីបង់បានប្រកាសថា សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបញ្ចប់ហើយ បន្ទាប់ពីក្រុមបះបោរនេះ កាន់កាប់វិមានប្រធានាធិបតីទីក្រុងកាប៊ុល ខណៈកងកម្លាំងដឹកនាំដោយអាមេរិកបានចាកចេញ ហើយបណ្តាប្រទេសលោកខាងលិច ស្វះស្វែងជម្លៀសពលរដ្ឋរបស់ពួកគេនៅថ្ងៃចន្ទទី១៦ខែសីហានេះ។

លោកប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមសកម្មប្រយុទ្ធឥស្លាមនិយម ចូលដល់រដ្ឋធានី។
លោកនិយាយថា លោកចង់បញ្ចៀសការបង្ហូរឈាម ស្របពេលប្រជាជនអាហ្វហ្គានីស្ថានរាប់រយនាក់ អស់សង្ឃឹមក្នុងការចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល។

លោក Mohammad Naeem អ្នកនាំពាក្យការិយាល័យនយោបាយរបស់ក្រុមតាលីបង់ បានប្រាប់ទូរទស្សន៍ Al Jazeera ថា “ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន និងកងទ័ពឥស្លាម។ ពួកគេជាសាក្សីនៃផ្លែផ្កា បានមកពីកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់ពួកគេអស់រយៈពេល ២០ ឆ្នាំមកនេះ។ អរគុណព្រះជាម្ចាស់ សង្គ្រាមបានបញ្ចប់នៅក្នុងប្រទេសនេះហើយ”។
លោក Naeem បាននិយាយថា ប្រភេទនិងទម្រង់នៃរបបថ្មីក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវបញ្ជាក់ក្នុងពេលឆាប់ៗ។ លោកបន្ថែមថា ក្រុមតាលីបង់ មិនចង់រស់នៅឯកោទេ និងសូមអំពាវនាវឲ្យមានទំនាក់ទំនងអន្តរជាតិប្រកបដោយសន្តិភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥឡូវនេះ តាលីបង់ អះ អាង ជោគ ជ័យ លើ អាហ្វហ្គានីស្ថាន តើពួក គេ ជា នរណា?

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច