ព័ត៌មានអន្ដរជាតិ
ចលាចលពេញព្រលានយន្តហោះអាហ្វហ្គានីស្ថាន ពេលប្រជាជនរាប់ពាន់នាក់ សម្រុកចាកចេញ ខ្លះរត់ជាន់គ្នា
ប្រជាជនអាហ្វហ្គានីស្ថាន ដែលអស់សង្ឃឹមរាប់ពាន់នាក់ កំពុងប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានក្រុងកាប៊ុល ក្នុងភាពច្របូកច្របល់ បន្ទាប់ពីរដ្ឋធានីអាហ្វហ្គានីស្ថាន បានធ្លាក់ទៅលើដៃក្រុមតាលីបង់។

កងទ័ពអាមេរិកកំពុងយាមកាមនៅអាកាសយានដ្ឋាន ប៉ុន្តែជើងហោះហើរមិនមែនយោធាទាំងអស់ ត្រូវបានបញ្ឈប់ បន្ទាប់ពីមានការផ្ទុះអាវុធនៅក្បែរនោះ ខណៈបុគ្គលិកអាមេរិក កាន់កាប់ការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។

វីដេអូពីទីក្រុងកាប៊ុល បានបង្ហាញពីមនុស្សភ័យស្លន់ស្លោ រត់ជាន់គ្នាទៅកាន់ខ្លោងទ្វារអាកាសយានដ្ឋាន ខណៈអ្នកដំណើរខ្លះ ត្រូវបង្ខំចិត្តចុះពីជើងហោះហើរពាណិជ្ជកម្មវិញ នៅពេលការចេញដំណើរត្រូវបានផ្អាក។

ល្បឿននៃការវាយលុករបស់ក្រុមតាលីបង់ បានធ្វើឲ្យមនុស្សស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជនជាតិអាហ្វហ្គានីស្ថានដែលបានកក់ជើងហោះហើរពាណិជ្ជកម្ម ដើម្បីគេចផុតពីការប្រឈមមុខនឹងក្រុមតាលីបង់ ត្រូវបានបង្ខំឲ្យបន្តនៅប្រទេស អាហ្វហ្គានីស្ថាន។

ប្រទេសលោកខាងលិច នឹងជម្លៀសពលរដ្ឋរបស់ពួកគេតាមជើងហោះហើរយោធា ប៉ុន្តែក្រុមតាលីបង់បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យពលរដ្ឋអាហ្វហ្គានីស្ថានចាកចេញឡើយ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន ភៀសខ្លួនទៅក្រៅប្រទេស បន្សល់ទុកពាក្យប៉ុន្មានម៉ាត់ ប្រាប់ប្រជាជន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក