Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល នឹងសាកល្បងវិធីព្យាបាលថ្មីចំពោះអ្នកជំងឺកូវីដធ្ងន់ធ្ងរ

បានផុស

នៅ

ក្រុមហ៊ុនថែទាំសុខភាពអ៊ីស្រាអែល Enlivex កាលពីថ្ងៃអាទិត្យបានប្រកាសថា ខ្លួននឹងអនុវត្តការធ្វើការសាកល្បងព្យាបាលកម្រិតខ្ពស់ថ្មី សម្រាប់អ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបានបន្ថែមថា ការសាកល្បងវិធីព្យាបាល ដែលត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាលអ៊ីស្រាអែល មានគោលបំណងវាយតម្លៃការព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាពិបាកដកដង្ហើមធ្ងន់ធ្ងរ (ARDS) ។

វិធីព្យាបាលថ្មី ដែលមានឈ្មោះថា Allocetra ត្រូវបានរចនាឡើងដើម្បីបង្កើតឡើងវិញនូវកោសិកាភាពស៊ាំ ដែលហៅថា Macrophages ចូលទៅក្នុងស្ថានភាពមានលំនឹងរបស់វា បន្ទាប់ពីរងផលប៉ះពាល់ដោយមេរោគ ។ ក្រុមហ៊ុនបានកត់សម្គាល់ថា បន្ទាប់ពីរងផលប៉ះពាល់ដោយវីរុស កោសិកា Macrophages រួមចំណែកយ៉ាងសំខាន់ដល់ភាពធ្ងន់ធ្ងរនៃជំងឺនេះ ។

ការសាកល្បងដែលបានគ្រោងទុកនេះ ត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃពីសុវត្ថិភាព និងប្រសិទ្ធភាពនៃការព្យាបាលចំពោះអ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរបន្ថែមលើស្តង់ដារនៃការព្យាបាលថែទាំបច្ចុប្បន្ន ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Enlivex មានមូលដ្ឋាននៅកណ្តាលទីក្រុង Ness Ziona ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២  ហើយបានធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនទីផ្សារ Nasdaq ជាមួយនឹងមូលធនប្រហែល ១៨៦ លានដុល្លារអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម