ព័ត៌មានអន្ដរជាតិ
កុមារសម្រាលក្នុងអំឡុងនៃជំងឺរាតត្បាតកូវីដ-១៩ មានកម្រិត IQ ធ្លាក់ចុះ
ការសិក្សាមួយបានអះអាងថា ទារកដែលសម្រាលក្នុងអំឡុងនៃជំងឺរាតត្បាត មានកម្រិត IQ ធ្លាក់ចុះ ទាបជាងទារកដែលសម្រាលមុនពេលរីរុសកូវីដ-១៩លេចឡើង។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Brown នៅលើរដ្ឋ Rhode Island សហរដ្ឋអាមេរិក បានរកឃើញថា ទារកចាប់កំណើតអំឡុងខែមីនា រហូតខែកក្កដា ឆ្នាំ ២០២០ មានសមត្ថភាពយល់ដឹង ការប្រើពាក្យសំដី និងសកម្មភាពរាងកាយចុះខ្សោយ តិចជាងកុមារដែលប្រសូតមុនពេលមានវីរុសកូវីដ-១៩។
IQ ជាមធ្យមរបស់កុមារអាយុពី ៣ ខែដល់ ៣ ឆ្នាំបានធ្លាក់ចុះពី ១០០ មកត្រឹមតែ ៧៩ ពិន្ទុប៉ុណ្ណោះ ក្នុងកំឡុងពេលនេះ។ អ្នកវិទ្យាសាស្ត្របញ្ជាក់បន្ថែមថា ករណីនេះកាន់តែជះផលអវិជ្ជមានចំពោះក្មេងប្រុស និងកុមារមកពីគ្រួសារក្រីក្រ។

ការស្រាវជ្រាវបានសិក្សាទៅលើកុមារចំនួន ៦៧២ នាក់នៅ Rhode Island ដោយតេស្តកុមារលើការនិយាយស្ដី និងមូលដ្ឋាននៃការរៀនដំបូង ដើម្បីវាយតម្លៃការអភិវឌ្ឍរបស់ពួកគេ។
អ្នកវិទ្យាសាស្ត្ររកឃើញថា IQ របស់កុមារដែលមានជីវភាពក្រីក្របានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលមូលហេតុដោយសារកង្វះការថែទាំផង និងដោយសារបិទខ្ទប់ផង។ ដោយឡែកការបិទខ្ទប់ ពិតជាប៉ះពាល់ដល់ការលូតលាស់ផ្នែកបញ្ញាសា្មរតីរបស់កុមារ ព្រោះថាកំលុងពេលនេះ កុមារអាក់ខានសកម្មភាពរាងកាយ ការហ្វឹលហាត់ខួរក្បាល និងបាត់បង់ទំនាក់ទំនងសង្គម។

វេជ្ជបណ្ឌិត Sean Deoni ជាអ្នកដឹកនាំការសិក្សាថ្លែងប្រាប់កាសែត The Guardian ថា ការធ្លាក់ចុះនៃពិន្ទុ IQ ពិតជាចាំបាច់ណាស់ចំពោះការលូតលាស់របស់កុមារ ជាពិសេសវាបង្កផលប៉ះពាល់ទៅលើការយល់ដឹងសំខាន់ៗរបស់ពួកគេ។
លទ្ធផលសិក្សាបង្ហាញថា វត្តមាននៃមេរោគ SARS-CoV-2 បង្កផលអវិជ្ជមានដល់ការអភិវឌ្ឍលើទារកនិងកុមារ ដោយវាបណ្តាលឱ្យមានការធ្លាក់ចុះនៃភាពវៃឆ្លាតចំពោះក្មេងៗ។ ក្រៅពីនោះ វាអាចបង្កឱ្យកុមារមានអារម្មណ៍ភ័យខ្លាច និងអាចមានផលប៉ះពាល់ដល់ការយល់ដឹងរយៈពេលវែង ព្រមទាំងបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល ឬខ្សោយអង្គចងចាំផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ប្រយ័ត្នឲ្យមែនទែន! កុមារកំពុងជាមុខសញ្ញាធំនៃវីរុសបំប្លែងខ្លួន Delta
ចុចអាន៖ អ្នកជំនាញ៖ ចំពោះស្ត្រីឆ្លងកូវីដក្នុងអំឡុងពេលមានផ្ទៃពោះ អាចប្រឈមនឹងកើតកូនមិនគ្រប់ខែឬឈានដល់ស្លាប់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ