Connect with us

ព័ត៌មានអន្ដរជាតិ

និស្សិតសាកលវិទ្យាល័យ Cambridge នាំគ្នាថតស្រាតប្រកួតរកអ្នកមានគូទស្អាតបំផុតប្រចាំឆ្នាំ (រូបភាពនៅខាងក្នុង)

បានផុស

នៅ

ថ្វីបើជំងឺរាតត្បាតកូវីដ១៩កំពុងរាលដាលខ្លាំងក៏ដោយក៏មិនអាចបញ្ឈប់និស្សិតសាកលវិទ្យាល័យ Cambridge ពីការថតស្រាតដើម្បីស្វែងរកប្រាក់រង្វាន់ក្នុងការប្រកួត “គូទស្អាតបំផុត” ប្រចាំឆ្នាំបានដែរ។

យុវជនដែលមានគំនិតភ្លឺស្វាងរាប់សិបនាក់នៅចក្រភពអង់គ្លេសបានបង្ហាញរាងកាយននលគកសម្រាប់ការប្រកួតប្រជែងដ៏ស្វិតស្វាញនេះដែលគ្រប់គ្រងដោយកាសែតនិស្សិត The Tab។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយអ្នកប្រកួតប្រជែងត្រូវបង្កើតគំនិតច្នៃប្រឌិតមួយចំនួនដើម្បីបង្ហាញគូទរបស់ពួកគេនៅតាមទីតាំងដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់ទីក្រុងនេះ។

ទីតាំងទាំងនេះរាប់បញ្ចូលទាំងស្ពាន Bridge of Sighs ដ៏ល្បីឈ្មោះនៅមហាវិទ្យាល័យ St John’s, ប្រាសាទ King’s Chapel និងសូម្បីតែផ្លូវបុរាណរបស់ទីក្រុង Cambridge នៅពេលយប់ផងដែរ។

ឥឡូវនេះ ការបោះឆ្នោតជុំទី១នៃការប្រកួតគូទស្អាតបំផុតរបស់សាកលវិទ្យាល័យ Cambridge បានបើកហើយខណៈការបោះឆ្នោតជុំទី២នឹងចាប់ផ្តើមនៅល្ងាចនេះ។

កាសែត The Tab បានចុះថា ឥឡូវនេះជាពេលដែលអ្នកទាំងអស់គ្នាកំពុងរងចាំ នេះគឺជាឱកាសរបស់អ្នកក្នុងការបោះឆ្នោតដើម្បីរកអ្នកដែលមានគូទស្អាតបំផុតក្នុងសាកលវិទ្យាល័យ Cambridge ប្រចាំឆ្នាំ២០២០នេះ។

តើអ្នកគិតថា រូបមួយណាដែលជារូបគូទស្អាតបំផុត?

សូមទស្សនារូបភាពនៅខាងក្រោម៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៩ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣៤ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម