Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ៖ ជ័យជម្នះលើ អាហ្វហ្គានីស្ថាន គឺជាជោគជ័យមិនអាចប្រៀបផ្ទឹមបាន និងត្រៀមបង្កើតរដ្ឋឥស្លាមថ្មី

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមតាលីបង់ កាលពីថ្ងៃអាទិត្យបានប្រកាសថា ជ័យជម្នះយ៉ាងឆាប់រហ័សរបស់ចលនានេះទៅលើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺជាជោគជ័យមិនអាចប្រៀបផ្ទឹមបាន ហើយការសាកល្បងគ្រប់គ្រងប្រទេសមានប្រសិទ្ធភាពប៉ុណ្ណា នឹងចាប់ផ្តើមនៅពេលនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូខ្លីមួយ លោក Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់ក្រុមតាលីបង់បាននិយាយថា ជ័យជម្នះដែលបានគ្រប់គ្រងទីក្រុងធំៗទាំងអស់របស់ប្រទេសនេះ  ហើយធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមតាលីបង់ក្នុងរយៈពេលមួយសប្តាហ៍ គឺលឿនរហ័សដោយមិននឹកស្មានដល់ និងគ្មានការប្រកួតប្រជែងនៅលើពិភពលោកឡើយ ។

ក្រុមតាលីបង់បានវិលត្រឡប់មកកាន់អំណាចវិញក្នុងទីក្រុងកាប៊ុលនៅថ្ងៃចន្ទនេះ បន្ទាប់ពីការវាយលុកយ៉ាងឆាប់រហ័សផ្នែកយោធានៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ខណៈកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកបានចាកចេញ ហើយបណ្តាប្រទេសលោកខាងលិចបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន និងពលរដ្ឋដទៃទៀតចេញពីរដ្ឋធានី ។

ទន្ទឹមនោះ លោក Muhammad Naeem អ្នកនាំពាក្យការិយាល័យនយោបាយរបស់តាលីបង់បាននិយាយថា សង្រ្គាមបានបញ្ចប់ហើយ ហើយប្រជាជនអាហ្វហ្គានីស្ថាននឹងដឹងថា រដ្ឋាភិបាលថ្មីនឹងមានទម្រង់បែបណា ។

លោកបានសង្កត់ធ្ងន់កាលពីល្ងាចថ្ងៃអាទិត្យថា គ្មានគ្រោះថ្នាក់ដល់ស្ថានទូត បេសកកម្មការទូត និងជនបរទេសនៅទីក្រុងកាប៊ុលឡើយ ដោយសន្យាថា ក្រុមតាលីបង់នឹងរក្សាសន្តិសុខនៅទូទាំងប្រទេស ។

លោក Naeem បានប្រាប់ទូរទស្សន៍ Al Jazeera ថា កងកម្លាំងរបស់ចលនាតាលីបង់មានភារកិច្ចរក្សាសន្តិសុខនៅក្នុងទីក្រុងកាប៊ុល និងទីក្រុងដទៃទៀតនៅក្នុងប្រទេស ហើយបានអំពាវនាវឲ្យមានទំនាក់ទំនងដោយសន្តិវិធីជាមួយសហគមន៍អន្តរជាតិ ។

បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យបានប្រកាសពីការកាន់កាប់វិមានប្រធានាធិបតីនៅទីក្រុងកាប៊ុល ហើយនឹងប្រកាសពីការបង្កើត “រដ្ឋឥស្លាមអាហ្វហ្គានីស្ថាន” ក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អតីតទីប្រឹក្សា៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន ធ្វើរឿងដ៏អាម៉ាស់ រត់ចេញពីប្រទេស​ ទុកប្រជាជនចោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម