ព័ត៌មានអន្ដរជាតិ
កុមារមួយចំនួនតូច នៅតែមានរោគសញ្ញា២នេះ រយៈពេលយូរ ក្រោយជាសះស្បើយពីកូវីដ
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានឱ្យដឹងថា កុមារដែលជាសះស្បើយពីជំងឺកូវីដ-១៩ អាចបន្តរោគសញ្ញារយៈពេលវែងទៀត ដែលជាញឹកញាប់រោគសញ្ញានោះគឺ អស់កម្លាំង និងឈឺក្បាល។

លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky នាយក CDC ថ្លែងក្នុងសន្និសីទកាសែតនៅឯសេតវិមានថា ទីភ្នាក់ងាររបស់លោកស្រីបានរកឃើញកុមារពី ២ ទៅ ៣ ភាគរយដែលជាសះស្បើយពីជំងឺ តែលេចចេញនូវរោគសញ្ញាកូវីដជាច្រើនខែទៀត។ រោគសញ្ញាកូវីដ-១៩រយៈពេលវែងដែលបានរកឃើញកើតចំពោះកុមារ ភាគច្រើនគឺ អស់កម្លាំង និងឈឺក្បាល។ យ៉ាងណាមិញ រោគសញ្ញាទាំងនេះកើតមានក្នុងអត្រាទាប បើធៀបនឹងមនុស្សពេញវ័យ។

ទោះបីកុមារទំនងជាមិនស្លាប់ដោយសារវីរុសកូវីដ-១៩ច្រើនក៏ពិតមែន មន្រ្តីសុខាភិបាលអាមេរិកបានព្រមានអំពីផលប៉ះពាល់អវិជ្ជមានរយៈពេលវែង ដែលអាចកើតឡើងចំពោះក្មេង ជាសះស្បើយពីកូវីដ។ ថ្វីបើកុមារលែងត្រូវបានឆ្លងក៏ដោយ ក៏នៅតែមានរោគសញ្ញាខ្លះបន្តជាច្រើនខែបន្ទាប់ពីសះស្បើយ ហើយពួកគេតម្រូវឱ្យមានការថែទាំដិតដល់។
ចំពោះមូលហេតុពិតប្រាកដ និងវិធីព្យាបាលឱ្យត្រឡប់រកស្ថានភាពប្រក្រតីវិញ ពុំមានអ្នកជំនាញដឹងច្បាស់ ឬអាចបញ្ជាក់បាននៅឡើយ។ អ្វីដែលគ្រប់គ្នាអាចធ្វើបានគឺ បន្តរក្សាអនាម័យដោយលាងសម្អាតដៃ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពជានិច្ច។ ជាពិសេសទទួលទានអាហាសម្បូរជីជាតិ ផឹកទឹកគ្រប់គ្រាប់ គេងស្កប់ស្កល់ និងបន្ថែមទម្លាប់ហាត់ប្រាណដល់ក្មេងៗ។

ដោយឡែក រោគសញ្ញាកូវីដបំប្លែងខ្លួនប្រភេទ Delta ត្រូវបានវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញកំពូលខាងជំងឺឆ្លងរបស់អាមេរិក និយាយនៅក្នុងសន្និសីទកាសែតថា វាមិនបង្កឱ្យមានស្ថានភាពធ្ងន់ធ្ងរចំពោះកុមារ ឬផលប៉ះពាល់រយៈពេលវែងនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ កុមារឆ្លងកូវីដ ក្រោយជាសះស្បើយ កម្រធ្វើទុក្ខយូរដូចមនុស្សធំ
ចុចអាន៖ កុមារសម្រាលក្នុងអំឡុងនៃជំងឺរាតត្បាតកូវីដ-១៩ មានកម្រិត IQ ធ្លាក់ចុះ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង