ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្រកាសរកឃើញវីរុសបំប្លែងខ្លួនដែលងាយឆ្លង និងធន់វ៉ាក់សាំង
អាជ្ញាធរសុខាភិបាលហ្វីលីពីនកាលពីថ្ងៃអាទិត្យបាននិយាយថា ពួកគេបានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Lambda ដែលងាយឆ្លង និងធន់នឹងវ៉ាក់សាំង ។
ទន្ទឹមនោះ ក្រសួងសុខាភិបាល (DoH) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំងឺគឺជាស្ត្រីអាយុ ៣៥ ឆ្នាំ ហើយមិនបានបង្ហាញរោគសញ្ញាណាមួយឡើយ ចាប់តាំងពីបានជាសះស្បើយជំងឺកូវីដ ១៩ ។

ក្រសួងបាននិយាយទៀតថា ទីភ្នាក់ងារសុខភាពកំពុងតាមដានអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជំងឺដែលបានជាសះស្បើយ បន្ទាប់ពីត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ ។
យោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា “Lambda គឺជាវីរុសបំប្លែងខ្លួនមកពីជំងឺកូវីដ ១៩ ។ វាត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសប៉េរូនៅក្នុងខែធ្នូ ។ វីរុសនេះមានសមត្ថភាពឆ្លងលឿនជាងមេរោគដើម ដែលមកពីទីក្រុងអ៊ូហាន ប្រទេសចិន ហើយវាក៏មានភាពធន់នឹងវ៉ាក់សាំងផងដែរ ខណៈ WHO ចាត់ទុកវីរុសបំប្លែងខ្លួន Lambda ជា វីរុសគួរឲ្យចាប់អារម្មណ៍” ។

ស្របពេលជាមួយគ្នានេះ DoH ក៏បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៤,៧៤៩ ករណី, វីរុសបំប្លែងខ្លួនឥណ្ឌា Delta ចំនួន ១៨២ ករណី, វីរុសអង់គ្លេស Alpha ៤១ ករណី, វីរុសអាហ្វ្រិកខាងត្បូង Beta ៦៦ ករណី និងវីរុសហ្វីលីពីនខ្លួនឯងឈ្មោះ P.3 ចំនួន ៤០ ករណី ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១.៧៤ លានករណី និងអ្នកស្លាប់ ៣០,៣៤០ នាក់, វីរុស Delta ចំនួន ៨០៧ ករណី, វីរុស Alpha ២,២៣២ ករណី, វីរុស Beta ២,៤៨៣ ករណី និងវីរុស P.3 ចំនួន ៣៤៧ ករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business World

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ