ព័ត៌មានអន្ដរជាតិ
ស្លាប់៥នាក់នៅព្រលានយន្តហោះកាប៊ុលដែលកំពុងចលាចលខ្លាំង
មនុស្សយ៉ាងហោចណាស់៥នាក់ត្រូវបានសម្លាប់នៅព្រលានយន្តហោះទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នៅពេលមនុស្សរាប់ពាន់នាក់បានព្យាយាមឡើងយន្តហោះដើម្បីភៀសខ្លួន។ នេះបើតាមសាក្សីបានប្រាប់ទីភ្នាក់ងារសារ Reuters។

សាក្សីម្នាក់បាននិយាយថា គាត់បានឃើញផ្ទាល់ភ្នែកសាកសព៥នាក់ត្រូវបានដឹកនៅលើរថយន្តមួយគ្រឿង។ សាក្សីម្នាក់ទៀតនិយាយថា គេមិនច្បាស់ទេថា ជនរងគ្រោះដែលបានបាត់បង់ជីវិតត្រូវបានបាញ់សម្លាប់ដោយកាំភ្លើង ឬរត់ជាន់គ្នា។
មន្ត្រីអាមេរិកបាននិយាយថា កងកម្លាំងអាមេរិកដែលបានទទួលខុសត្រូវនៅព្រលានយន្តហោះមុននេះបានបាញ់ទៅលើអាកាសដើម្បីបំបែកហ្វូងមនុស្សដែលចលាចលខ្លាំង។
ទន្ទឹមជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសនៅថ្ងៃចន្ទនេះបានទទួលស្គាល់ថា តាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានហើយ ហើយកម្លាំងទ័ពអង់គ្លេស និងណាតូនឹងមិនវិលត្រឡប់ទៅប្រយុទ្ធវិញទេ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ