ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសសិង្ហបុរី ចាក់វ៉ាក់សាំង បាន៦ថ្ងៃ ហាត់ប្រាណខ្លាំងហួស បណ្តាលឲ្យរលាកសាច់ដុំធ្ងន់ធ្ងរ ឈានដល់គាំងបេះដូង
ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយនៅថ្ងៃចន្ទទី ១៦ ខែសីហានេះថា ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ដែលគាំងបេះដូង ក្រោយចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទីមួយ បាន៦ថ្ងៃ ពេលនេះធូរស្បើយវិញហើយ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “គាត់ធូរស្បើយច្រើន ហើយអាចធ្វើសកម្មភាពប្រចាំថ្ងៃ ដោយគ្មានជំនួយ”។

សេចក្តីប្រកាសបន្ថែមថា “គាត់ទំនងជាត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែទំនងជាត្រូវការការមើលថែមួយរយៈសិន មុនពេលអាចវិលត្រឡប់ទៅសាលារៀនវិញ និងធ្វើសកម្មភាពផ្សេងទៀត។ ក្រុមគ្រូពេទ្យនឹងបន្តការព្យាបាល និងតាមដានស្ថានភាពរបស់គាត់”។
ក្មេងជំទង់រូបនេះ បានទទួលវ៉ាក់សាំងដូសទីមួយនៅថ្ងៃទី២៧ខែមិថុនា។ គាត់បានដួលនៅផ្ទះកាលពីថ្ងៃទី ៣ ខែកក្កដា បន្ទាប់ពីលើកអាល់ទែនៅកន្លែងហាត់ប្រាណ។

ក្រសួងសុខាភិបាលបាននិយាយនៅពេលនោះថា ក្មេងប្រុសរូបនេះ បានលើកអាល់ទែ ដែលមានទម្ងន់ធ្ងន់ជាងទម្ងន់របស់ខ្លួន។
កាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលបាននិយាយថា ការស៊ើបអង្កេតផ្នែកវេជ្ជសាស្ត្របានរកឃើញថា គាត់បានវិវត្តទៅជាជំងឺរលាកសាច់ដុំបេះដូងធ្ងន់ធ្ងរ ដែលនាំទៅដល់ការគាំងបេះដូង។

អ្នកដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ រួចរាល់ គួរចៀសវាងការធ្វើលំហាត់ប្រាណខ្លាំងក្លារយៈពេលមួយសប្តាហ៍បន្ទាប់ពីចាក់ដូសនីមួយៗ។
បុគ្គលម្នាក់ៗគួរតែស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើពួកគេជួបប្រទះការឈឺទ្រូង ដកដង្ហើមខ្លីឬចង្វាក់បេះដូងលោតខុសពីធម្មតា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វ៉ាក់សាំងកូវីដផលិតពីរុក្ខជាតិ មានតម្លៃថោកនិង បង្កើតភាពស៊ាំកាន់តែខ្លាំង ជាពិសេស មិនចាំបាច់ចាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ