Connect with us

ព័ត៌មានអន្ដរជាតិ

ខ្វះ​វ៉ាក់សាំង​ពេក​ ថៃ​ទៅ​ខ្ចី​វ៉ាក់​សាំង​ពី​ប្រទេស​តូចប៊ូតាន

បានផុស

នៅ

ប្រទេស​ថៃ​ដែល​ជា​​កន្លែង​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ AstraZeneca នៅ​ក្នុង​តំបន់​មួយ​បាន​កំពុង​ស្វះ​ស្វែង​រក​ខ្ចី​វ៉ាក់​សាំង​ប្រភេទ​ដូច​គ្នា​​នេះ​ចំនួន ១៥០ ០០០​ដូស​ពី​​ប្រទេស​ប៊ូតាន ស្រប​ពេល​​ការ​ផ្គត់​ផ្គង់​​ក្នុង​ប្រទេស​កំពុង​ខ្វះ​ខាតខ្លាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែ​សីហា។

ថៃ​បាន​កំពុង​​ប្រឈម​ការ​នឹង​ការ​លំបាក​សម្រាប់​ការ​ចាក់​ដូស​ជំរុញ​​សម្រាប់​វ៉ាក់សាំង​ដែល​មាន​នៅ​ក្នុង​ស្តុក​របស់​ខ្លួន បន្ទាប់​​វិបត្តិ​កូវីដ-១៩​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​​ពោល​គឺ​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​​ទើប​បាន​ពីរ​ខែ​ប៉ុណ្ណោះ​ដែល​​​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​សុំ​ខ្ចី​វ៉ាក់សាំង​ពី​​​ប៊ូតាន​ដែល​ជា​ព្រះ​រាជាណាចក្រ​មាន​ប្រជា​ជន​មិន​ដល់​១​លាន​នាក់​ផង​​នោះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ដើម្បី​​បំពេញ​​វ៉ាក់សាំង​ដែល​ខ្វះ​ខាត បន្ទាប់​ពី​ក្រុម​ហ៊ុន​វ៉ាក់សាំង AstraZeneca ក្នុង​ប្រទេស​បាន​ឲ្យ​ដឹង​ថា ពួក​គេ​អាច​ផ្គត់​ផ្គង់​ក្នុង​ប្រទេស​ថៃ​បាន​ប្រមាណ​៥​ទៅ​៦​លាន​ដូស​ប៉ុណ្ណោះ​ក្នុង​មួយ​ៗខែ​ ដូច្នេះ​​ចំនួននេះ​បាន​ត្រឹម​ពាក់​កណ្តាល​នៃ​គោល​ដៅ​របស់​រដ្ឋាភិបាល​។

ប្រទេស​ថៃ​ផលិត​វ៉ាក់សាំង​ AstraZeneca សម្រាប់​ការ​ផ្គត់​ផ្គង់​ក្នុង​តំបន់ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ទើប​ចាក់​ពេញ​លេញ​ដល់​ប្រជា​ជនរបស់​ខ្លួន​បាន​ប្រមាណ​៧.១​%​ ហើយ​គ្រោង​នឹង​បង្កើន​ចំនួន​ចាក់​ឲ្យ​បាន​ទ្វេ​ដង​នៅ​ខែ​ខាង​មុខ។

ផ្ទុយ​ទៅ​វិញ ប្រទេស​ប៊ូតាន​បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​របស់​ខ្លួន​​​តាំង​ពី​ខែ​មីនា និង​​ចាក់​បាន​ជាង​១​លាន​ដូស​ហើយ​ដែល​ចំនួន​នេះ​គឺ​គ្រប់​គ្រាន់​សម្រាប់​​ប្រជា​ជន​របស់​ខ្លួន២​ភាគ​៣។ ប្រទេស​តូច​មួយ​នេះ​មាន​ករណី​ឆ្លង​កូវីដ-១៩​តិច​ជាង​៣០០​នាក់​​ និង​ស្លាប់​តែ​៣​នាក់​ប៉ុណ្ណោះ។

លោក Natapanu Nopakun អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​និយាយ​ថា ៖«ការ​រៀប​ចំផ្លាស់​ប្តូរ​វ៉ាក់សាំង​រវាង​ប៊ូតាន និង​ថៃ…គឺ​ផ្អែក​លើ​មូលដ្ឋាន ថៃ​នឹង​បញ្ជូន​វ៉ាក់សាំង​​​ទៅ​ឲ្យ​ប្រទេស​​ប៊ូតាន​វិញ​នៅ​ពេល​ក្រោយ។

«នៅ​ពេល​នេះ កិច្ច​ព្រម​ព្រៀង​កំពុង​ត្រូវ​បាន​ពិនិត្យមើល និង​​ត្រូវ​បាន​ពិចារណា​ដោយ​រដ្ឋាភិបាល»។ លោក Natapanu Nopakun បាន​បញ្ជាក់។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ចំនួន ២១ ១៥៧​នាក់​ដែល​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​ឡើង​ដល់ ៩២៨ ៣១៤​នាក់ និង​ស្លាប់​ថ្មី​​១៨២​នាក់​ដែល​សរុប​អ្នក​ស្លាប់​ឡើង​ដល់​៧៧៣៤​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម