Connect with us

ព័ត៌មានអន្ដរជាតិ

ខំជួយរាប់ឆ្នាំ ទីបំផុតអាមេរិក បោះបង់ចោលអ្នកបកប្រែនៅអាហ្វហ្គានីស្ថាន បែរជាជម្លៀសសត្វសុនខ

បានផុស

នៅ

សត្វសុនខយោធា របស់កងកម្លាំងអាមេរិក កំពុងត្រូវបានជម្លៀសចេញពីប្រទេស អាហ្វហ្គានីស្ថាន។ សត្វទាំងនេះអាចត្រូវបានគេឃើញលើផ្លូវយន្តហោះ នៅឯអាកាសយានដ្ឋានក្រុងកាប៊ុល។

សត្វសុនខ និងម្ចាស់របស់ពួកគេ កំពុងរង់ចាំយន្តហោះមកយក ខណៈប្រជាជនអាហ្វហ្គានីស្ថានរាប់រយនាក់ ព្យាយាមរត់គេចពីពួកតាលីបង់។

មន្រ្តីយោធាជាន់ខ្ពស់អាមេរិកនិយាយថា អាកាសយានដ្ឋានអន្តរជាតិទីក្រុងនេះ ត្រូវបានបិទមិនឲ្យមានការហោះហើរពាណិជ្ជកម្ម ខណៈការជម្លៀសយោធានៅតែបន្ត។

ស្របពេលដែលសុនខយោធាអាមេរិក កំពុងត្រូវបានជម្លៀសចេញពីព្រលានយន្តហោះទីក្រុង កាប៊ុល, អ្នកបកប្រែជាជនជាតិអាហ្វហ្គានីស្ថានមួយចំនួន ដែលជួយកងកម្លាំងអាមេរិកនិងអង្គការណាតូ អស់រយៈពេល២០ឆ្នាំមកនេះ កំពុងប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមតាលីបង់។

បុរសអាហ្វហ្គានីស្ថានម្នាក់ឈ្មោះ Omar កំពុងជាប់នៅក្នុងទីក្រុង កាប៊ុល ជាមួយប្រពន្ធនិងកូន ៗ របស់គាត់។ គាត់បានបម្រើការជាអ្នកបកប្រែសម័យសង្គ្រាមឲ្យសហរដ្ឋអាមេរិកនិងកងកម្លាំងសម្ព័ន្ធមិត្តអស់រយៈពេល ៥ ឆ្នាំ ប៉ុន្តែឥឡូវនេះគាត់និយាយថា សហរដ្ឋអាមេរិកបានទុកគាត់ចោល។

“ប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា អ្នកឈរជាមួយយើងហើយយើងនឹងឈរជាមួយអ្នក។ តែឥឡូវ តើពួកគេនៅឯណា?”។

Omar បានដាក់ពាក្យសុំទិដ្ឋាការអាមេរិកនៅឆ្នាំ ២០១៦ ប៉ុន្តែត្រូវបានស្ថានទូតអាមេរិកបដិសេធដោយសារបញ្ហាមួយចំនួន។

ឥឡូវនេះ Omar ជឿថាពួកតាលីបង់នឹងដាក់ទណ្ឌកម្មអ្នកបកប្រែយ៉ាងធ្ងន់ធ្ងរ។ គាត់និយាយថា “សម្រាប់អ្នកបកប្រែភាសាអាមេរិក ក្រុមតាលីបង់នឹងមិនមានសេចក្តីមេត្តាករុណាទេ។ តាលីបង់និយាយកាលពីមុនថា អ្នកបកប្រែគឺជាភ្នែកនិងត្រចៀករបស់ជនជាតិអាមេរិក ដូច្នេះយើងនឹងទទួលទណ្ឌកម្មខុសៗគ្នា។

ក្នុងនាមជាអ្នកបកប្រែម្នាក់ ខ្ញុំបានជួយសង្គ្រោះជីវិតជនជាតិអាមេរិកជាច្រើននាក់ តែទីបំផុត ពួកគេបានទុកខ្ញុំចោល។ ឥឡូវនេះ គ្រួសារខ្ញុំនិងខ្ញុំជិតត្រូវគេសម្លាប់ហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror, Min

ចុចអាន៖ ក្រោយធ្លាក់ស្លាប់ស្ដែងៗ តាលីបង់ យល់ព្រមមិនរំខានការជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថានចេញអាកាសយានដ្ឋានក្រុងកាប៊ុល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម