ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជាការរាតត្បាតនៃកូវីដ ក្លាយជាដំណឹងល្អសម្រាប់អ្នកមានជំងឺហឺតទៅវិញ?
ស្របពេលដែលវីរុសកូវីដ-១៩ កំពុងរាតត្បាតខ្លាំងចំពោះបុគ្គលមានជំងឺរ៉ាំរ៉ៃ អ្នកជំងឺហឺតត្រូវបានគេព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះជាក្រុមងាយរងគ្រោះ ដោយវីរុសអាចធ្វើឱ្យសួតខូចលឿន ហើយបណ្តាលឱ្យមានបញ្ហាដង្ហើមធ្ងន់ធ្ងរ។

ប៉ុន្តែការស្រាវជ្រាវថ្មីរបស់ចក្រភពអង់គ្លេសបានរកឃើញថា ក្នុងអំឡុងពេលនៃជំងឺរាតត្បាត មានមនុស្សតែ ១៤ភាគរយប៉ុណ្ណោះក្នុងចំណោមអ្នកជំងឺហឺតជាង១ម៉ឺននាក់ ដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លើសពីនេះទៀត អ្នកជំងឺទាំងនោះទំនងជាឆាប់ជាសះស្បើយជាងអ្នកដទៃ ប្រសិនបើពួកគេឆ្លងវីរុសកូវីដ-១៩។
វេជ្ជបណ្ឌិត Syed Shah អ្នកនិពន្ធដឹកនាំការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវជំងឺហឺតនៅសាកលវិទ្យាល័យ Edinburgh អង់គ្លេស និយាយថា “ការចូលសម្រាកក្នុងមន្ទីរពេទ្យ និងតម្រូវការថែទាំបឋមត្រូវបានកាត់បន្ថយខ្ពស់ សម្រាប់អ្នកជំងឺហឺត ក្នុងអំឡុងពេលនៃវីរុសរាតត្បាត។”

ក្រុមស្រាវជ្រាវរបស់វេជ្ជបណ្ឌិត Syed Shah បានវិភាគលើកំណត់ត្រាវេជ្ជសាស្រ្តរបស់អ្នកជំងឺហឺតជាង១ម៉ឺននាក់ ហើយបានរកឃើញថា ចំនួនអ្នកជំងឺ ២០ ភាគរយតាមផ្ទះបានថយចុះជាងពេលមុនៗ លើកលែងតែចំនួនអ្នកជំងឺហឺតកំពុងព្យាបាលនៅមន្ទីរពេទ្យ នៅរក្សាតួលេខដដែល។
ដោយឡែក ការសិក្សាមួយទៀតរបស់ អាមេរិក បានចេញលទ្ធផលស្រដៀងគ្នានេះដែរ ដោយពួកគេបានរកឃើញថា ចំនួនអ្នករងគ្រោះនៅតាមផ្ទះបានធ្លាក់ចុះរហូតដល់ ៤០ ភាគរយ បើធៀបទៅនឹងឆ្នាំមុនៗដែលមិនទាន់មានវីរុសកូវីដ-១៩លេចឡើង។

អ្នកស្រាវជ្រាវបានពន្យល់មូលហេតុនៃការធ្លាក់ចុះចំនួនអ្នកជំងឺហឺតថា ដោយសារមនុស្សមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន បូករួមការរក្សាគម្លាតសង្គម និងការពាក់ម៉ាសត្រឹមត្រូវ បានចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃការប៉ះពាល់នៃវីរុសចំពោះអ្នកជំងឺទូទៅ រួមទាំងជំងឺហឺតផងដែរ។ ក្នុងនោះ ខ្យល់អាកាសបរិសុទ្ធក្នុងអំឡុងពេលមានជំងឺរាតត្បាត ក៏ជាវិធានការបង្ការជំងឺហឺតកាន់តែល្អ ដែលកត្តានេះបានជួយឱ្យពួកគេមានផាសុកភាពប្រសើរជាងមុនច្រើន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកជាសះស្បើយពីកូវីដ រងផលរំខានខ្លាំងជាងអ្នកមិនធ្លាប់ឆ្លង ក្រោយចាក់វ៉ាក់សាំង
ចុចអាន៖ វិបត្តិ Delta កុំប្រហែស តាមដានឲ្យជាប់រឿងសំបោរហៀរ ក៏អាចបញ្ជាក់ពីអាការក្នុងរាងកាយធ្ងន់ឬស្រាល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ