ព័ត៌មានអន្ដរជាតិ
ព្រលានយន្តហោះក្រុង កាប៊ុល បើកឡើងវិញ ចំពេលមានការព្រួយបារម្ភថា ក្រុម ISIS ចូលបង្កប់ខ្លួន វាយប្រហារភេរវកម្ម
ក្រុមមន្រ្តីអាមេរិកបានប្តេជ្ញាថា ព្រលានយន្តហោះក្រុងកាប៊ុល នឹងបើកដំណើរការឡើងវិញនៅថ្ងៃអង្គារនេះ ខណៈសន្តិសុខត្រូវបានរឹតបន្តឹងបន្ថែម ដើម្បីគ្រប់គ្រងការជម្លៀសជបរទេសនិងជនជាតិអាហ្វហ្គានីស្ថាន ដែលកំពុងព្យាយាមរត់គេចពីការគ្រប់គ្រងរបស់ក្រុមតាលីបង់ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ក្រុមរដ្ឋឥស្លាមអាចប្រព្រឹត្តអំពើឃោរឃៅនៅក្នុងប្រទេសនេះ។

លោក ចូ បៃដិន បាននិយាយការពារការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ហើយបានស្តីបន្ទោសលោក ដូណាល់ ត្រាំ និងសេវាកម្មសន្តិសុខអាហ្វហ្គានីស្ថានចំពោះភាពអនាធិបតេយ្យដែលបានលេបត្របាក់ប្រទេសនេះ។
ថ្លែងពីសេតវិមាន លោកប្រធានាធិបតី បានប្រាប់ប្រជាជាតិអាមេរិកថា ការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមតាលីបង់ដើម្បីដណ្តើមអំណាចនិងរឹបអូសយករដ្ឋធានីកាប៊ុលនៅខែនេះ គឺបានកើតឡើងលឿនជាងលោក រំពឹងទុកទៅទៀត។

សុន្ទរកថារបស់លោកបានកើតឡើង នៅពេលពិភពលោកមានការភ្ញាក់ឡើងចំពោះរូបភាពពលរដ្ឋអាហ្វហ្គានីស្ថាន ធ្លាក់ពីយន្តហោះធុន C-17 របស់កងទ័ពអាកាសអាមេរិកនៅខាងលើអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ខណៈប្រជាជនរាប់រយនាក់ផ្សេងទៀត ព្យាយាមរត់គេចពីរបបដឹកនាំដោយក្រុមតាលីបង់។
អាកាសយានដ្ឋាននេះ ត្រូវបង្ខំចិត្តបិទ ហើយជើងហោះហើរជម្លៀសត្រូវបានបញ្ឈប់បន្ទាប់ពីមនុស្សយ៉ាងតិច ៨ នាក់បានស្លាប់ ក្នុងនោះមាន ២នាក់ត្រូវបានបាញ់ដោយទាហានអាមេរិក, ពីរនាក់ត្រូវយន្តហោះកិនហើយបីនាក់ត្រូវគេរត់ជាន់។

ប៉ុន្តែនៅក្នុងការជំរុញឲ្យមានសន្តិសុខដល់ព្រលានយន្តហោះ, ប្រទេសអង់គ្លេសបានដាក់ពង្រាយទាហានបន្ថែម ២០០ នាក់ចំណែក អាមេរិក ដាក់ពង្រាយ ១,០០០ នាក់កាលពីថ្ងៃចន្ទ។ ទាហានដាក់ពង្រាយនេះ ត្រូវបានគេរំពឹងថានឹង ល្បាតដើម្បីជួយរក្សាព្រលានយន្តហោះក្នុងរដ្ឋធានីឲ្យមានសុវត្ថិភាព។
អង់គ្លេស និង អាមេរិកក៏កំពុងព្រួយបារម្ភខ្លាំងផងដែរថា ពួកឥស្លាមនិយម ISIS អាចកេងប្រវ័ញ្ចពីភាពខ្វះចន្លោះសន្តិសុខនៅអាកាសយានដ្ឋាន ដោយចូលបង្កប់ខ្លួន ធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន វេចលុយមួយឧទ្ធម្ភាគចក្រ និងរថយន្ត៤គ្រឿង ពេលរត់ចេញពីប្រទេស

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?