Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីអាហ្វហ្គានីស្ថាន ប្រឈមគ្រោះថ្នាក់បំផុត ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់

បានផុស

នៅ

ស្ត្រីអាហ្វហ្គានីស្ថានត្រូវបានគេបារម្ភថា ជាមនុស្សដែលមានហានិភ័យបំផុត ក្រោមការដឹកនាំរបស់រដ្ឋាភិបាលតាលីបង់ថ្មី។

នៅពេលក្រុមឥស្លាមនិយមនេះ ឡើងកាន់អំណាចក្នុងឆ្នាំ១៩៩៦ បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏រន្ធត់ ពួកគេបានដាក់ចេញនូវលទ្ធិផ្តាច់ការ ហើយបានធ្វើទារុណកម្មស្ត្រីនិងក្មេងស្រីយ៉ាងឃោរឃៅ។

ពលរដ្ឋអាហ្វហ្គានីស្ថានដែលរត់គេចពីក្រុមសកម្មប្រយុទ្ធនេះ បានប្រាប់រឿងរ៉ាវអំពីរបៀបដែលមេដឹកនាំតាលីបង់ ទាមទារឲ្យពួកគេប្រគល់ស្ត្រីនិងក្មេងស្រី យកមកធ្វើជាប្រពន្ធរបស់ពួកគេហើយ ចាប់រំលោភ។

Pictured: Burqa clad women walks past a billboard on the wall of a beauty salon in Kabul on August 7, 2021, ahead of the Taliban takeover of the city

កាសែត Wall Street Journal ក៏បានរាយការណ៍ផងដែរថា ជនស៊ីវិលនិងទាហានដែលត្រូវចាប់បាន គឺត្រូវបានសម្លាប់ដោយអង្គការភេរវកម្មឥស្លាមនេះ។

មានសេចក្តីរាយការណ៍ថា ហាងនានាមានបិទសេចក្តីជូនដំណឹង ដោយព្រមានពួកគេមិនឲ្យចូលបើមិនដូច្នោះទេ ពួកគេត្រូវប្រឈមមុខនឹងផលវិបាក។ ក្រុមយុទ្ធជនតាលីបង់ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានបាញ់សម្លាប់ស្ត្រីម្នាក់ដែលពាក់អាវរឹប ហើយនៅតំបន់ខ្លះស្ត្រីមិនអាចចេញពីផ្ទះបានទេបើគ្មានបុរសជាប្ដីទៅជាមួយ។

Pictured: A street in Kabul on Monday morning reportedly showing girls walking to school in pairs, wearing white head scarfs and black traditional clothing after the Taliban takeover, which has raised fears of a return to the brutal laws last seen under Taliban rule before 2001

របាយការណ៍ផ្សេងទៀតនិយាយថា ស្ត្រីត្រូវបានបង្ខំឲ្យពាក់ក្រណាត់បិទមុខនិង Burqas ខណៈ Al-Jazeera បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមជ្រុលនិយមនេះ បានប្រាប់និយោជិកស្រីនៅធនាគារមួយចំនួន មិនឲ្យវិលត្រឡប់ទៅធ្វើការងារវិញ។

កាលពីដើមសប្តាហ៍នេះ ម្ចាស់ហាងកែសម្ផស្សម្នាក់ត្រូវបានគេថតជាប់ កំពុងលាបថ្នាំពណ៌លើរូបភាពរបស់តារាម៉ូដែលស្រីនៅខាងក្រៅហាងរបស់គាត់ ហើយវីដេអូរបស់ក្មេងស្រីម្នាក់យំដោយសារការបាត់បង់អនាគតរបស់នាង ត្រូវបានគេចុចមើលជាង ១.៦លានដង។

Pictured: A beauty salon owner painting over the image of a female model in Kabul amid fears that women's rights could be torn up by the misogynistic Taliban

របាយការណ៍ទាំងនេះ បានបង្កឲ្យមានការភ័យខ្លាចអំពីអំពើឃោរឃៅលើស្ត្រីអាហ្វហ្គានីស្ថានក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការរំលោភសិទ្ធិមនុស្សលើស្ត្រីនិងក្មេងស្រីអាហ្វហ្គានីស្ថានដូចកាលទសវត្សរ៍ឆ្នាំ១៩៩០។

នៅក្រោមច្បាប់ Sharia ដ៏តឹងរ៉ឹង ស្ត្រីនិងក្មេងស្រីភាគច្រើនត្រូវបានបដិសេធការសិក្សាឬការងារ។ Burqas ដែលជាឈុតបិតបាំងមុខនិងរាងកាយ បានក្លាយជាកាតព្វកិច្ចជាសាធារណៈ, ស្ត្រីមិនអាចចេញពីផ្ទះដោយគ្មានដៃគូបុរសទេ ហើយការវាយដំនិងការប្រហារជីវិតជាសាធារណៈរួមទាំងការគប់ដុំថ្មផងដែរសម្រាប់អំពើផិតក្បត់ ត្រូវបានធ្វើឡើងនៅទីលានទីក្រុងនិងពហុកីឡដ្ឋាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ព្រលានយន្តហោះក្រុង កាប៊ុល បើកឡើងវិញ ចំពេលមានការព្រួយបារម្ភថា ក្រុម ISIS ចូលបង្កប់ខ្លួន វាយប្រហារភេរវកម្ម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ នាទីutes មុន

រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ

ព័ត៌មានជាតិ២៥ នាទីutes មុន

វេទិកាផ្គូរផ្គងសហគ្រាសធុនតូច-មធ្យម និងទីផ្សារ ដើរតួនាទីសំខាន់ក្នុងការពង្រីកលទ្ធភាពចូលទីផ្សារសម្រាប់ផលិតផលកម្ពុជា

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋាភិបាលបានអនុម័តការចុះបញ្ជីតាមប្រព័ន្ធ​អនឡាញដល់ក្រុមហ៊ុនប្រមាណ៤ម៉ឺន ជាមួយទុនជាង​១៤ពាន់លានដុល្លារ​​

ជីវិតកម្សាន្ដ២៨ នាទីutes មុន

ប៉ុស្ដិ៍លេខ៣បញ្ឈប់បុគ្គលិក ពិធីករព័ត៌មាន Num Kanchai​ ក្លាយជាផ្ទាំងស៊ីបគេចោទសួរ

សន្តិសុខសង្គម២៩ នាទីutes មុន

រថយន្តបង្កបើកបុកកូនស្រីស្លាប់ រួចបើកគេច​ខ្លួន​បាត់ គ្រួសារ​ជនរងគ្រោះទាមទាររក​យុត្តិធម៌

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

កីឡា២១ ម៉ោង មុន

យប់​នេះ ក្រុម​នារី​កម្ពុជា អ៊ុត​មើល ម៉ាឡេស៊ី ប្រកួត​ជា​មួយ ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទឹកជំនន់យ៉ាងគំហុក បង្ក​មហន្តរាយ និង​សម្លាប់មនុស្ស១៦នាក់​នៅលើកោះស៊ូម៉ាត្រា

Sokha Hotels

ព័ត៌មានពេញនិយម