Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ប្រកាសលើកលែងទោសទូទាំងអាហ្វហ្គានីស្ថាន ហើយជំរុញឲ្យស្ត្រីចូលរួមជាមួយរដ្ឋាភិបាលខ្លួន

បានផុស

នៅ

ក្រុមតាលីបង់បានប្រកាសអំពី “ការលើកលែងទោស” នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន និងបានជំរុញឲ្យស្ត្រីចូលរួមជាមួយរដ្ឋាភិបាលរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើបែបនេះ ត្រូវបានគេមើលឃើញថា ក្រុមតាលីបង់ចង់ឲ្យមានភាពស្ងប់ស្ងាត់នៅទូទាំងរដ្ឋធានី ត្រឹមតែមួយថ្ងៃប៉ុណ្ណោះមុនពេលផ្ទុះភាពច្របូកច្របល់នៅព្រលានយន្តហោះ ខណៈមនុស្សរាប់ពាន់នាក់បានសម្រុកចូលអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ក្នុងគោលបំណងចាកចេញ។

ជើងហោះហើរជម្លៀសចេញពីអាហ្វហ្គានីស្ថាន បានចាប់ផ្តើមឡើងវិញខណៈមន្រ្តីសន្តិសុខលោកខាងលិចម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារនេះថា ផ្លូវហាយវេនិងផ្លូវរត់របស់អាកាសយានដ្ឋានក្រុងកាប៊ុល ឥឡូវនេះលែងមានហ្វូងមនុស្សហើយ។

Russia's interests coincide with Taliban's on fighting IS group

ក្រុមតាលីបង់បានប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបញ្ចប់ហើយ ហើយមេដឹកនាំជាន់ខ្ពស់ម្នាក់បាននិយាយថា ក្រុមនេះនឹងរង់ចាំរហូតដល់កងកម្លាំងបរទេសចាកចេញអស់ មុននឹងបង្កើតរចនាសម្ព័ន្ធអភិបាលកិច្ចថ្មី។

ស្របពេលជាមួយគ្នានោះដែរ ប្រទេសចិនបាននិយាយថា ខ្លួនត្រៀមរួចជាស្រេចសម្រាប់ “ទំនាក់ទំនងមិត្តភាព” ជាមួយក្រុមតាលីបង់ ខណៈរុស្ស៊ីនិងអ៊ីរ៉ង់ក៏បានបង្កើតចំណងការទូតផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ មេបញ្ជាការក្រុមតាលីបង់ ជាអ្នកទោសដែលអាមេរិក ដោះលែងពីគុកយោធា Guantanamo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម