ព័ត៌មានអន្ដរជាតិ
ហេតុអ្វីទ័ពអាហ្វហ្គានីស្ថានដួលរលំទៅដៃតាលីបង់យ៉ាងឆាប់រហ័ស?
ទោះជាមានចំនួនច្រើនជាង និងសម្ភារៈទំនើបជាងតាលីបង់ ក៏កម្លាំងទ័ពអាហ្វហ្គានីស្ថានមិនអាចរក្សារដ្ឋាភិបាលរបស់ខ្លួនបានឡើយដោយធ្លាក់ទៅកណ្តាប់ដៃតាលីបង់ ទាំងដែលកម្លាំងទ័ពអាមេរិកជួយជ្រោមជ្រែង២០ឆ្នាំហើយក្តី។
អ្នកកាសែតម្នាក់បានសួរលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីខែកក្កដាថាតើ តាលីបង់អាចនឹងដណ្តើមកាន់កាប់អាហ្វហ្គានីស្ថានបានទេ? «ទេ មិនអាចទេ»នេះការឆ្លើយរបស់លោកប្រធានាធិបតី និងបានចង្អុលបង្ហាញថា វត្តមានកម្លាំងសន្តិសុខអាហ្គានីស្ថានចំនួន៣០០០នាក់សុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាទំនើប។
មិនដល់មួយខែផង កងទ័ពអាហ្វហ្គានីស្ថានបានដួលរលំទាំងស្រុង។ វាបានបាត់បង់ការគ្រប់គ្រងនៅតាមផ្នែកជាច្រើននៅក្នុងប្រទេសដែលជារឿយៗបាត់បង់ដោយគ្មានការប្រយុទ្ធគ្នាផង ហើយបណ្តោយឲ្យតាលីបង់ដណ្តើមយកតែម្តង។ នៅជិតទីបញ្ចប់ រដ្ឋធានីតាមបណ្តាខេត្តនានាបានបាត់បង់យ៉ាងឆាប់រហ័ស។
នៅថ្ងៃទី១៥ ខែសីហា សកម្មប្រយុទ្ធតាលីបង់បានចូលកាន់កាប់រដ្ឋធានីកាប៊ុលតែម្តង។ តើការប្រឹងប្រែងរបស់អាមេរិកដែលចំណាយប្រាក់៨៣ប៊ីលានដុល្លារអាមេរិកដើម្បីបណ្តុះបណ្តាល និងបំពាក់សម្ភារៈទំនើបដល់យោធាអាហ្វហ្គានីស្ថានមានបញ្ហាយ៉ាងណា? ហេតុអ្វីយោធាអាហ្វហ្គានីស្ថានពិបាកបញ្ឈប់តាលីបង់?
អស់សង្ឃឹមធ្ងន់ធ្ងរ
ចម្លើយអាចរកឃើញនៅក្នុងសំដីរបស់ Napoleon Bonaparte ថា «ក្នុងសង្គ្រាម សីលធម៌គឺជារាងកាយ១០តែមួយ»។ សាមញ្ញបំផុតគឺ កងទ័ពអាហ្វហ្គានីស្ថាននៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិកសម្រាប់ការស៊ើបការណ៍ ទ័ពអាកាស ភស្តុភារ ផែនការ និងអ្នកបង្កើតដំខាន់ៗផ្សេងទៀតត្រូវបានបំផ្លាញដោយការសម្រេចចិត្តរបស់អាមេរិកដកកងទ័ពចេញ។
មន្ត្រីកម្លាំងពិសេសអាហ្វហ្គានីស្ថានបានប្រាប់កាសែត Washington Post ថា ជនជាតិអាហ្វហ្គានីស្ថានជាច្រើនបានឃើញកិច្ចព្រមព្រៀងដកកងទ័ពដែលរដ្ឋបាល ដូណាល់ ត្រាំ បានចុះហត្ថលេខាជាមួយតាលីបង់កាលពីខែកុម្ភៈ ឆ្នាំ២០២០គឺជា«ទីបញ្ចប់» និងថា សហរដ្ឋអាមេរិកចាកចេញពីអាហ្វហ្គានីស្ថានគឺជា«បរាជ័យ។ ជាលទ្ធផល លោកនិយាយថា «អ្នករាល់គ្នាបានត្រឹមតែមើលខ្លួនឯង»។
សង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន
វាអាចទៅរួចដែលប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បានគិតថា រដ្ឋាភិបាលរបស់លោកទទួលបានការពន្យារពេលបន្តទៀតពីលោកប្រធានាធិបតី ចូ បៃដិន។ ប៉ុន្តែកាលពីខែមេសា លោក បៃដិន បានប្រកាសថា កម្លាំងទ័ពអាមេរិកនៅសល់៣០០០នាក់ក្នុងអាហ្វហ្គានីស្ថាននឹងដកបញ្ចប់ត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ មិនត្រឹមតែកងទ័ពទាំងនោះត្រូវចាកចេញទេ សូម្បីតែកងទ័ពសម្ព័ន្ធមិត្ត៨០០០នាក់ និងក្រុមអ្នកម៉ៅងការ១៨០០០នាក់ដែលកម្លាំងទ័ពអាហ្វហ្គានីស្ថានពឹងផ្អែកលើប្រតិបត្តិការទ័ពអាកាស និងការឧបត្ថម្ភភស្តុភារផ្សេងៗក៏ដកដែរ។
ប៉ុន្មានខែកន្លងទៅនេះ កងទ័ពអាហ្វហ្គានីស្ថានមិនអាចផ្តល់ការផ្គត់ផ្គង់គ្រប់គ្រាន់ឡើយដូចជាស្បៀងអាហារ និងគ្រាប់រំសេវជាដើមដើម្បីប្រតិបត្តិការការពារប្រទេស។ អង្គភាពកងទ័ពអាហ្វហ្គានីស្ថានមួយចំនួន ជាពិសេសកម្លាំងកុម្ម៉ង់ដូបានតស៊ូដល់ទីបញ្ចប់។ ប៉ុន្តែមានឃើញសរសេរលើជញ្ជាំងថា កងទ័ពច្រើនបំផុតបានសម្រេចចិត្តចុះចាញ់តាលីបង់ដោយមិនតស៊ូប្រយុទ្ធ។
កំហុសយោធាអាមេរិក
ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានកើតជាចម្ងល់យ៉ាងខ្លាំងអំពីកំហុសឆ្គងរបស់អាមេរិកដែលបានអនុវត្តក្នុងរយៈពេលរយៈពេល២០ឆ្នាំដើម្បីបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថាន។ កម្លាំងទ័ពអាមេរិកនឹងត្រូវការដំណើរការមេរៀនដែលបានឆ្លងកាត់ឡើងវិញ និងចាំបាច់ត្រូវពិនិត្យឲ្យបានល្អិតល្អន់ពីខ្លួនឯង។
ការប្រឹងប្រែងបណ្តុះបណ្តាលអាមេរិកមានចំណុចខ្វះខាតជាច្រើនដូចជាកង្វះភាសា និងចំណេះដឹងផ្នែកវប្បធម៌ ព្រមទាំងកង្វះជំនាញបណ្តុះបណ្តាលប៉ូលិសជាងទាហានដែលប៉ះពាល់ដល់សន្តិសុខកម្រិតមូលដ្ឋាន។ លើសពីនេះទៀត អាមេរិកបានផ្តោតខ្លាំងហួសហេតុលើជំនាញថ្មើរជើង ខណៈមិនសូវខ្វល់នឹងប្រភេទជំនាញកម្រិតខ្ពស់ដូចជាភស្តុភារ ការរៀបផែនការ ជំនាញបណ្តុះបណ្តាល និងការគ្រប់គ្រងដែលកម្លាំងទ័ពត្រូវការ។
ការប្រឹងប្រែងបណ្តុះបណ្តាលរបស់អាមេរិកក៏ត្រូវបានរារាំងដោយសារកត្តាមិនអាចគ្រប់គ្រងបានរាប់ទាំងកង្វះការអប់រំនៅក្នុងប្រទេសក្រីក្របំផុត និងការរាលដាលនៃអំពើពុករលួត។ មន្ត្រីប៉ូលិសម្នាក់នៅទីក្រុង Kandahar ថ្មីៗនេះបានប្រាប់កាសែត New York Times ថា ៖«យើងកំពុងលង់ក្នុងអំពើពុករលួយ»។
តើបន្ទោសនរណា?
មនុស្សជាច្រើនឥឡូវនេះបានរិះគន់យោធាអាមេរិកសម្រាប់ការកសាងកម្លាំងទ័ពអាហ្វហ្គានីស្ថាននៅក្នុងរូបភាពផ្ទាល់ខ្លួនពោលគឺពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងទ័ពអាកាស និងបច្ចេកវិទ្យាដែលកម្លាំងទ័ពអាហ្វហ្គានីស្ថានមិនអាច។
ការរិះគន់មានលក្ខណៈសមហេតុផលខ្លះ ប៉ុន្តែមានតក្កវិជ្ជាចំពោះវិធីសាស្ត្ររបស់អាមេរិក។ កម្លាំងអាហ្វហ្គានីស្ថានមានកម្រិតទាបក្នុងការការពារប្រទេសជាតិដែលមានប្រជាជន៣៨លាននាក់ ហើយគ្មានរដ្ឋបាលអាមេរិកណាចង់ចំណាយប្រាក់ដ៏ច្រើនទៀតទេ។ មិនមានវិធីដើម្បីរក្សាវត្តមានកម្លាំងសន្តិសុខទូទាំងប្រទេសដ៏ធំដោយមិនចាំបាច់កម្លាំងទ័ពអាកាសឡើយ។
នៅពេលកងទ័ពអាមេរិក និងអ្នកម៉ៅការដកចេញ កម្លាំងទ័ពអាហ្វហ្គានីស្ថានបានបាត់បង់សមត្ថភាពយ៉ាងងាយដើម្បីការពារដំណើរការម៉ាស៊ីនយោធារបស់ខ្លួន ហើយកម្លាំងយោធាបានបែកបាក់គ្នាថែមទៀត។
ទោះជាយ៉ាងណា វាស្រួលដើម្បីបន្ទោសកងទ័ពអាហ្វហ្គានីស្ថានចំពោះការមិនតស៊ូប្រយុទ្ធ។ វាសំខាន់ណាស់ដើម្បីចងចាំថា សមាជិកកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន៦ម៉ឺននាក់ត្រូវបានសម្លាប់ក្នុងរយៈពេល២០ឆ្នាំកន្លងទៅដែលច្រើនជាងការស្លាប់របស់កម្លាំងអាមេរិកដល់ទៅ២៧ដង។ ខណៈពេលទ័ពអាមេរិកប្រហែល៣ពាន់នាក់បន្តនៅក្នុងប្រទេស កងទ័ពអាហ្វហ្គានីស្ថាននៅតែអាចគ្រប់គ្រងទីក្រុងជាច្រើន។ វានៅពេលអាមេរិកដកទ័ពចេញគឺជាពេលដែលកម្លាំងអាហ្វហ្គានីស្ថានធ្លាក់រហូតដល់ដួលរលំតែម្តង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ cfr
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ