ព័ត៌មានអន្ដរជាតិ
តើ តាលីបង់ និង ISIS ត្រូវជាអ្វីនឹងគ្នា?
កាលពីថ្ងៃអាទិត្យ ក្រុមតាលីបង់ បានប្រកាសជ័យជម្នះ បន្ទាប់ចូលដល់ក្នុងរដ្ឋធានីកាប៊ុលរបស់ប្រទេស អាហ្វហ្គានីស្ថាន ហើយអះអាងថា សង្គ្រាមបានបញ្ចប់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលដែលមានចលាចលនៅព្រលានយន្តហោះក្រុង កាប៊ុល ក្រុមមន្ត្រីអាមេរិក និងអង់គ្លេស បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពដែលក្រុមរដ្ឋឥស្លាម ISIS អាចឆ្លៀតឱកាសបង្កប់ខ្លួន ដើម្បីធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាត។
ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមទាំង២ បានប្រយុទ្ធគ្នាដើម្បីដណ្តើមការគ្រប់គ្រងប្រទេស អាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ២០១៥មក។
ដូច្នេះតើក្រុមទាំងពីរជានរណា?
តាលីបង់និង ISIS គឺជាក្រុមជ្រុលនិយមឥស្លាមនិកាយស៊ុននី ដែលចង់បង្កើតរដ្ឋផ្តាច់ការក្រោមច្បាប់ Sharia ដ៏តឹងរ៉ឹង ហើយបានត្រៀមខ្លួនប្រើអំពើហិង្សាដើម្បីសម្រេចគោលបំណងរបស់ពួកគេ។
យ៉ាងណាក្តី កងកម្លាំងទាំងពីរ ពិតជាសត្រូវនឹងគ្នា ដែលបានប្រយុទ្ធយ៉ាងជូរចត់ចាប់តាំងពីឆ្នាំ ២០១៥មក នៅពេលដែល ISIS បង្កើតចលនា Islamic State-Khorasan Province (ISKP) នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ចំពេលដែលខ្លួនព្យាយាមពង្រីកភូមិសាស្ត្ររបស់ខ្លួនឲ្យលើសពី អ៊ីរ៉ាក់និងស៊ីរី។
ក្រុមតាលីបង់ បានបង្ហាញភាពលេចធ្លោជាលើកដំបូងនៅឆ្នាំ ១៩៩៤ ក្នុងកំឡុងពេលសង្គ្រាមស៊ីវិលអាហ្វហ្គានីស្ថាន ដែលក្រុមនេះមាននិស្សិតភាគច្រើនមកពីបក្សមួយមានឈ្មោះ Pashto។ និស្សិតមួយចំនួនក្នុងចំណោមនោះ គឺជាអ្នកតស៊ូ Mujahideen ដែលបានប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់សហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។
ក្នុងនាមចលនាឥស្លាមនិយម Deobandi ដែលមានដើមកំណើតនៅតំបន់ Pashtun ភាគខាងកើតនិងខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន និងនៅភាគខាងជើងប្រទេសប៉ាគីស្ថាន, ក្រុមតាលីបង់ ត្រូវបានដឹកនាំដោយលោក Mullah Mohammed Omar ហើយដំបូងដណ្តើមបានខេត្ត Herat និងក្រោយមកដណ្តើមបានប្រទេសទាំងមូលនៅត្រឹមខែកញ្ញាឆ្នាំ១៩៩៦ ដោយផ្តួលរំលំរបប Burhanuddin Rabbani ហើយបង្កើតចក្រភពអាហ្វហ្គានីស្ថាន និងប្រែក្លាយ Kandahar ទៅជារដ្ឋធានី។
របបនេះបានបើកការសម្លាប់រង្គាលលើអ្នកប្រឆាំង បដិសេធការផ្គត់ផ្គង់ស្បៀងអាហាររបស់អង្គការសហប្រជាជាតិដល់ពលរដ្ឋដែលអត់ឃ្លាន និងគៀបសង្កត់លើស្ត្រី។ ប៉ុន្តែរបបនេះ ត្រូវបានបញ្ចប់នៅខែធ្នូឆ្នាំ២០០១ ដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលមកសងសឹកចំពោះការវាយប្រហារភេរវកម្មអាល់កៃដារបស់លោក Osama Bin Laden លើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូវយ៉ក ដែលបានសម្លាប់មនុស្សចំនួន ២,៩៩៦នាក់និងរបួស ២៥,០០០ នាក់។
ចាប់តាំងពីពេលនោះមក ក្រុមយុទ្ធជនតាលីបង់ បានប្រមូលផ្តុំគ្នាជាក្រុមបះបោរមួយ ហើយបានបន្តធ្វើសង្គ្រាមដណ្តើមយកអាហ្វហ្គានីស្ថាន ពីកងកម្លាំងរក្សាសន្តិភាពអាមេរិក។
ទន្ទឹមនឹងនេះ ក្រុម ISIS ត្រូវបានបង្កើតឡើងដំបូងដោយជនជីហាដហ្ស៊កដានី Abu Musab al -Zarqawi ក្នុងឆ្នាំ១៩៩៩ មុនពេលលេចធ្លោទូទាំងពិភពលោក នៅពេលដែលខ្លួនបានបណ្តេញកងកម្លាំងអ៊ីរ៉ាក់ ចេញពីទីក្រុងសំខាន់ៗនៅភាគខាងលិចប្រទេសក្នុងឆ្នាំ ២០១៤ និងបានប្រកាសខ្លួនឯងថាជារដ្ឋកាលីហ្វនៅទូទាំងពិភពលោក ហើយក្រោយមកបានដណ្តើមយកទឹកដីជាច្រើននៅភាគខាងកើតប្រទេសស៊ីរី មុនពេលបោះបង់ទីក្រុង Mosul និង Raqqa ក្នុងឆ្នាំ ២០១៧ នៅពេលកងកម្លាំងអន្តរជាតិចូលអន្តរាគមន៍។
ក្រុមនេះបានបង្កើតចលនា ISKP ក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាននៅខែមករាឆ្នាំ២០១៥ ដោយជ្រើសរើសអ្នករត់ចោលជួរពីក្រុមតាលីបង់ ជាពិសេសអ្នកដែលមិនសប្បាយចិត្តជាមួយនឹងការបរាជ័យរបស់មេដឹកនាំខ្លួនឯងនៅលើសមរភូមិ។
ការបង្កើត ISKP បានជំរុញឲ្យមេដឹកនាំតាលីបង់លោក Mullah Akhtar Mohammad Mansour សរសេរសំបុត្រមួយទៅកាន់សមភាគី ISIS របស់គាត់គឺលោក Abu Bakr al-Baghdadi ដោយអំពាវនាវឲ្យគាត់ បោះបង់ចោលយុទ្ធនាការជ្រើសរើសសកម្មជន និងអះអាងថា សង្គ្រាមណាមួយសម្រាប់បុព្វហេតុរបស់ពួកគេនៅអាហ្វហ្គានីស្ថានគួរតែធ្វើឡើងក្រោមការដឹកនាំរបស់តាលីបង់។
ការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងភាគីទាំងពីរនៅខែមិថុនាឆ្នាំ ២០១៥ និងរវាងបក្សពួកក្រុមតាលីបង់ពីរដាច់ដោយឡែកពីគ្នា នៅក្នុងខេត្ត Zabul នៅខែវិច្ឆិកាឆ្នាំនោះ ដើម្បីសម្រេចថាតើត្រូវចូលពួតកម្លាំងជាមួយក្រុម ISIS ដែរឬអត់។
ការប្រយុទ្ធគ្នាជាច្រើនទៀតបានផ្ទុះឡើងក្នុងខែមេសាឆ្នាំ ២០១៧ នៅពេល ISKP ចាប់បានអ្នកជួញដូរគ្រឿងញៀន ៣ នាក់ ដែលលក់អាភៀនដើម្បីរៃអង្គាសប្រាក់សម្រាប់ក្រុមតាលីបង់នៅខេត្ត Jowzjan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននិងម្តងទៀតក្នុងខែឧសភាឆ្នាំ ២០១៧ នៅពេលដែលសកម្មប្រយុទ្ធចំនួន ២២ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងភាគីទាំងពីរនៅតាមព្រំដែនអ៊ីរ៉ង់។
ក្រុមតាលីបង់ បានបើកការវាយលុកដើម្បីបោសសម្អាតក្រុម ISIS ចេញពីខេត្ត Jowzjan នៅរដូវក្តៅបន្ទាប់ ខណៈចលនាឥស្លាមអ៊ូសបេគីស្ថាន បានចូលរួមជាមួយភាគីចុងក្រោយ ស្របពេលមនុស្សរហូតដល់ទៅ ៧,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅចេញពីផ្ទះរបស់ពួកគេ។
ជម្លោះនៅខែកក្កដាបានបញ្ចប់ដោយការបរាជ័យសម្រាប់ ISKP។ ចលនានេះ បានទទួលរងនូវការបរាជ័យបន្ថែមទៀតក្នុងការប៉ះទង្គិចនៅឆ្នាំបន្ទាប់ មុនពេលត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុងដោយយោធាអាមេរិកនិងអាហ្វហ្គានីស្ថាននៅចុងឆ្នាំ ២០១៩ បើទោះបីជាក្រុមប្រឹក្សាទំនាក់ទំនងបរទេសប៉ាន់ស្មានថា នៅតែមានសមាជិក ISKP ចំនួន ២២០០ នាក់នៅតែសកម្មក្នុងប្រទេស អាហ្វហ្គានីស្ថាន ក៏ដោយ។
នៅខែកុម្ភៈឆ្នាំ២០២០ រដ្ឋបាលលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកតាលីបង់នៅទីក្រុងដូហាប្រទេសកាតា ដោយក្រុមចុងក្រោយនេះ សន្យាថានឹងមិនឲ្យពួកជ្រុលនិយមឥស្លាមផ្សេងទៀតរួមទាំង ISIS ផងដែរ ចូលប្រទេសឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Independent
ចុចអាន៖ ហេតុ អ្វី ទ័ព អាហ្វហ្គានីស្ថាន ដួល រលំ ទៅ ដៃតាលីបង់ យ៉ាង ឆាប់ រហ័ស?
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?