ព័ត៌មានអន្ដរជាតិ
រឿងសំខាន់៥យ៉ាងពេលអ្នកនាំពាក្យតាលីបង់ធ្វើសន្និសីទកាសែតលើកដំបូង
តាលីបង់រៀបចំធ្វើសន្និសីទសារព័ត៌មានលើកដំបូង បន្ទាប់ពីគ្រប់គ្រងអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ៍ អ្នកនាំពាក្យគឺបុរសឈ្មោះ Zabihullah Mujahid បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្នុងសន្នីទកាសែតរបស់តាលីបង់លើកដំបូងនេះមានរឿងគួរឲ្យចាប់អារម្មណ៍មួយចំនួន ហើយរឿងទាំងនោះហាក់ដូចជាធ្វើឲ្យពិភពលោកស្ងប់អារម្មណ៍។

ទី១៖ ភ្ញាក់ផ្អើលនឹងអ្នកនាំពាក្យតាលីបង់
ជាលើកដំបូងដែលអ្នកសារព័ត៌មានជាច្រើននាក់បានជួបមុខអ្នកនាំពាក្យនេះផ្ទាល់ ដោយសារលោក Mujahid ធ្វើការតែសំឡេង។
អ្នកកាសែត BBC អ្នកស្រី Yalda Hakim និយាយថា គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញជួបមុខផ្ទាល់។ គាត់បានសម្ភាសបុរសរូបនេះតាមទូរសព្ទជាង១០ឆ្នាំហើយ។

«អត្ថបទខ្លះជាភាសាសាសនាឥស្លាម។ ពាក្យសំដីខ្លះធ្វើឲ្យយើងគិតថា បុរសនេះស្រេកឃ្លានលើអាមេរិក ស្រេកឃ្លានលើនរណាម្នាក់ក្នុងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ បន្ទាប់មកថ្ងៃនេះ គាត់អង្គុយនៅទីនេះ ហើយនិយាយថា គ្មានការសងសឹក»។ អ្នកស្រី Yalda Hakim បានរៀបរាប់។
ស្ត្រីអ្នកកាសែតនេះបន្តថា ៖«នោះគឺជាអ្វីដែលជាពួកតាលីបង់។ ពួកគេបានរៀបចំ និងមានមនោគមវិជ្ជា។ គ្មានអ្វីកើតឡើងដោយចៃដន្យទេ។ សូម្បីតែបុគ្គលម្នាក់ក៏បង្កប់ភាពអាថ៌កំបាំងដែរ»។
បន្ទាប់ពីឃើញមុខអ្នកនាំពាក្យ អ្នកកាសែតជាច្រើនបានសរសេរលើបណ្តាញសង្គមរាប់ទាំងអ្នកកាសែតជើងចាស់ BBC លោក John Simpson ដែលហៅអ្នកនាំពាក្យរូបនេះថាជា«បុរសកណ្តាលនិយម និងរួសរាយរាក់ទាក់»។
ទី២៖ សិទ្ធិស្ត្រី
អ្នកនាំពាក្យតាលីបង់លោក Mujahid បានអះអាងថា សិទ្ធិស្ត្រីភេទត្រូវតែគោរពស្របតាមក្របខណ្ឌច្បាប់សាសនាឥស្លាម។ មានន័យថា ច្បាប់សាសនាឥស្លាមទូទាំងពិភពលោកគោរពសិទ្ធិស្ត្រីយ៉ាងណា ស្ត្រីអាហ្វហ្គានីស្ថានស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់ក៏គោរពបែបនោះដែរ។

«យើងនឹងអនុញ្ញាតឲ្យស្រីទៅធ្វើការ និងរៀនសូត្រក្នុងក្របខណ្ឌច្បាប់របស់យើង។ ស្ត្រីនឹងដើរតួនារីសំខាន់ណាស់ក្នុងសង្គមជាតិរបស់យើង»។ អ្នកនាំពាក្យបានបញ្ជាក់។
ទី៣៖ មិនចង់មានសត្រូវ
អ្នកនាំពាក្យដែលធ្វើឲ្យអ្នកសារព័ត៌មានភ្ញាក់ផ្អើលរូបនេះបានព្យាយាមធ្វើឲ្យស្ថានភាពស្ងប់ស្ងាត និងស្រុះស្រួល។ លោកបានប្រាប់អ្នកកាសែតថា ៖«យើងមិនចង់មានសត្រូវណាម្នាក់ទាំងនៅក្នុងប្រទេស ឬក្រៅប្រទេសឡើយ»។

ទី៤៖ ការលើកលែងទោស
លោក Mujahid ក៏បានលើកឡើងថា តាលីបង់បានកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើតរដ្ឋាភិបាលមួយ ហើយអាចនឹងប្រកាសនាប៉ុន្មានថ្ងៃខាងមុខ។ លោកក៏បានប៉ុនប៉ងបន្ធូរបន្ថយភាពភ័យខ្លាចក្នុងចំណោមពលរដ្ឋអាហ្វហ្គានីស្ថាន ដោយសន្យាលើកលែងទោសឲ្យអតីតសមាជិកកម្លាំងសន្តិសុខ និងអ្នកដែលបានធ្វើការជាមួយបរទេស។

ទី៥៖ មិនអនុញ្ញាតឲ្យអាហ្វហ្គានីស្ថានជាកន្លែងប្រឆាំងនរណាម្នាក់
លោកបានបញ្ជាក់ដែរថា ទឹកដីអាហ្វហ្គានីស្ថាននឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ដើម្បីប្រឆាំងនឹងនរណាម្នាក់ទេ។ ការលើកឡើងនេះគឺឆ្លើយតបនឹងសំនួររបស់អ្នកកាសែតអំពីហានិភ័យនៃក្រុមភេរវករ អាល់កៃដា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ