Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​ចំណាស់​ថៃ​ម្នាក់​ត្រឹម​តែប៉ុន្មាន​នាទី​ច្រឡំ​ចាក់​វ៉ាក់សាំង AZ​ ពីរ​ដូស

បានផុស

នៅ

ស្ត្រី​វ័យ​ចំណាស់​ថៃ​ម្នាក់​​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ-១៩​ AstraZeneca រហូត​ដល់​ពីរ​ដូស​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​នៅ​ស្រុក Muang ​កាល​ពី​ថ្ងៃសៅរ៍ កន្លង​ទៅ​នេះ។

បុរស​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​នៅលើ Facebook អំពី​ស្ត្រី​ម្នាក់​ដោយ​សរសេរ​ថា ៖«តែ​ម្នាក់​គត់​នៅខេត្ត​បុរីរាំ។ លោក​យាយ Somwang Jukul បាន​ចាក់​វ៉ាក់សាំង AZ ពីរ​ដូស​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា។ ព្រឹក​នេះ មន្ត្រី​សុខាភិបាល​បាន​តេ​ទូរសព្ទ និង​សួរ​អំពី​អាការ។ គាត់​សុខ​ធម្មតា»។

នៅ​ក្នុង​បទ​សម្ភាស​​ជា​មួយ​អ្នក​កាសែត​ម្នាក់​នៅ​ផ្ទះ​របស់​គាត់​នៅ​ Sadao ក្នុងស្រុក Nang Rong លោក​យាយ Somwang អាយុ​៧០​ឆ្នាំ​បាន​និយាយ​ថា គាត់​បាន​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ស្រុក Muang ជា​មួយ​ប្តី​ កូនប្រុស​ និង​​​សាច់​ញាតិ​ម្នាក់។ ពួក​គាត់​​ទាំង​អស់​បាន​ណាត់​ចាក់​ដូស​ទី​២គឺ​លើក​នេះ​ចាក់ AstraZeneca បន្ទាប់​ពី​ចាក់​ដូស​ទី​១​ Sinovac កាល​ពី​ថ្ងៃទី​២៤ ខែ​កក្កដា។

លោក​យាយ Somwang Jukul
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ពិនិត្យ​មើល​ឯក​សារ​​ កម្តៅ​​ និង​សម្ពាធ​ឈាម​រួច ពួក​គេ​បាន​ហៅ​ទៅ​កន្លែង​ចាក់​ដែល​មាន​មនុស្ស​ច្រើន។ លោក​យាយ ប្តី និង​កូនប្រុស​ ព្រម​ទាំង​សាច់​ញាតិ​ម្នាក់​​អង្គុយ​ចាក់​តាម​តុ​ខុស​ៗ​គ្នា។

លោក​យាយ Somwang រៀប​រាប់​ទៀត​ថា លោក​យាយ​បាន​ចាក់​មួយ​ដូស​នៅ​លើ​ដៃ​ស្តាំ។ គាត់​ក៏​បាន​​អង្គុយ​ចាំ​នៅ​តុ​នោះ​មួយ​រយៈ​ពេលខ្លី​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​មុន​ពេល​ចាក​ចេញជា​មួយ​នឹង​ឯកសារ។ ខណៈ​ពេល​ដើរ​ចេញ លោក​យាយ​ត្រូវ​បាន​គ្រូ​ពេទ្យ​ម្នាក់​ទៀតនៅ​តុ​ផ្សេង​ហៅ​ឲ្យ​ចូល និង​អង្គុយ។ ដោយ​គ្មាន​បាន​សួរ​នាំ​អ្វី គ្រូ​ពេទ្យ​នោះ​ក៏​ចាក់​ដូស​ទី២ នៅ​លើ​ដៃ​ឆ្វេង។ ពេល​នោះ​លោយាយ​អត់​​បាន​​ប្រកែក​ទេ ពី​ព្រោះ​អត់​ដឹង​ថា​ជាការ​យល់​ច្រឡំ។

ក្រោយ​​ចេញ​ពី​កន្លែង​ចាក់ លោកយាយ​បាន​ជួប​កូន​ប្រុស និង​ប្រាប់​ថា លោក​យាយ​បាន​ចាក់​ពីរ​ដង។ កូន​ប្រុស​របស់​គាត់​បាន​ភ្ញាក់​ផ្អើល និង​សួរ​ពី​អារម្មណ៍ ក៏ដូច​ជា​អាការ។

លោក​យាយ​បាន​និយាយ​ថា លោក​យាយ​គ្មាន​អាការ​វិវត្ត​រោគសញ្ញា​ ឬ​ធ្វើ​ទុក្ខ​អ្វី​ឡើយ​ គឺ​គ្រាន់​តែ​អស់​កម្លាំង​តិច​តូច និង​ងងុយ​ដេក​ប៉ុណ្ណោះ បន្ទាប់​ពី​ចាក់​ទាំង​ពីរ​ដូស។ ទោះ​ជា​យ៉ាង​ណា លោក​យាយ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ។

ក្រោយ​មក កូន​ប្រុស​របស់​គាត់​បាន​ប្រាប់​ទៅ​មន្ត្រី​សុខាភិបាល​ខេត្ត​តាម​ទូរសព្ទ ហើយ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​តេ​ទូរសព្ទ​សួរ​ជា​ញឹក​ញាប់​ដើម្បី​តាម​ដាន​អាការ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម