Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ាន៤នេះចាក់វ៉ាក់សាំងបានតិច ជំរុញឲ្យកាកបាទក្រហមអំពាវនាវឲ្យជួយ

បានផុស

នៅ

ប្រទេស​អាស៊ាន​មួយ​ចំនួន​ត្រូវ​ការ​ជំនួយ​វ៉ាក់សាំង​បន្ថែម​ទៀត​ដើម្បី​ទប់​ទល់​នឹង​​កូវីដ-១៩​ដែល​កំពុង​​រាត​ត្បាត​ខ្លាំង​ពីវីរុស​បំប្លែង​ខ្លួន​កាចសាហាវ Delta។ នេះ​ជា​ការ​លើក​ឡើង​របស់​​សហព័ន្ធ​អន្តរជាតិ​កាក​បាទ​ក្រហម និងសង្គមអឌ្ឍ​ចន្ទ​ក្រហម។

លោក Alexander Matheou នាយក​សហព័ន្ធ​អន្តរជាតិ​កាក​បាទ​ក្រហម និងសង្គមអឌ្ឍ​ចន្ទ​ក្រហម​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ៖«វិបត្តិ​កូវីដ-១៩​នេះ​កំពុង​​រាត​ត្បាត​ខ្លាំង​ដោយ​វីរុស​បំប្លែង​ខ្លួន Delta ​ដែល​បាន​ក្លាយ​ជា​សោកនាដកម្ម​​​ទូទាំង​អាស៊ាន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​ឲ្យ​កត់​សំគាល់​នោះ​គឺ​ថា បណ្តា​ប្រទេស​អាស៊ាន​ជា​ច្រើន​មានដូច​ជា​ ថៃ វៀតណាម ឥណ្ឌូណេស៊ី និង​ហ្វីលីពីន កំពុង​កើន​ឡើង​ករណី​ឆ្លងកូវីដ-១៩​ថ្មី និង​ស្លាប់​ជាប់​កំណត់​ត្រា​រហូត ស្រប​ពេល​ជា​មួយ​ចំនួន​នៃ​ការ​ចាក់​វ៉ាក់សាំង​មាន​​​កម្រិត​ទាប​នៅ​ឡើយ។

មិន​ដូច​ប្រទេស​នៅអឺរ៉ុប​ដូច​​ជា កាណាដា អេស្ប៉ាញ និង​ចក្រភព​អង់គ្លេស​បាន​ចាក់​វ៉ាក់សាំង​ដូស​ពេញ​លេញ​​ជាង​៦០​%​ដល់​ប្រជា​ជន​របស់​ពួក​គេ ហើយ​អាមេរិក​ចាក់​ពេញ​បាន​ជាង​៥០​% ប្រទេស​អាស៊ាន​មួយ​ចំនួន​នៅ​មាន​កម្រិត​ទាប​ណាស់​។ នេះ​បើ​យោង​តាម Reuters។

ប្រទេស​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​ដែល​មាន​ប្រជា​ជន​ច្រើន​បំផុត​នៅ​អាស៊ាន​ទើប​ចាក់​វ៉ាក់សាំង​បាន​ពេញ​ទាំង​ពីរ​ដូស​ទើប​បាន​១០% និង​១១​%​ប៉ុណ្ណោះ ខណៈ​ប្រទេស​វៀតណាម​ចាក់​បាន​២% ហើយ​ថៃ​បាន​៧%។

លោក Matheou​ បាន​ប្រាប់​ថា ៖«នៅ​ក្នុង​រយៈ​ពេល​ខ្លី យើង​ត្រូវ​ការ​ប្រឹង​ប្រែង​ខ្លាំង​​ពី​ប្រទេស​អ្នក​មាន​ដើម្បី​ជំរុញ​ការ​ចែក​រំលែក​វ៉ាក់សាំង​រាប់​លាន​ដូស​របស់​ពួក​គេ​ដល់​ប្រទេស​អាស៊ាន។ ក្រុម​ហ៊ុន​វ៉ាក់សាំង និង​រដ្ឋាភិបាល​ក៏​ត្រូវ​ការ​ចែក​រំលែក​​គ្នា​នូវ​បច្ចេកវិទ្យា និង​ការ​ផលិត​បន្ថែម»។

លោក​បន្ថែម​ថា ប៉ុន្មាន​សប្តាហ៍ខាង​មុខ​នេះ សំខាន់​ណាស់សម្រាប់​ការ​បង្កើន​ការ​ព្យាបាល ការ​ធ្វើ​តេស្ត និង​ការ​ចាក់​វ៉ាក់សាំង​គឺ​គ្រប់​កន្លែង​​​នៃ​ប្រទេស​អាស៊ាន​ទាំង​អស់។ គោល​ដៅ​គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ឲ្យ​បាន​​​៧០​ទៅ​៨០​%។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ប្រទេស​ថៃ​បាន​ចរចារ​ខ្ចី​វ៉ាក់សាំង​ពី​ប្រទេស​តូចប៊ូតាន​ដែល​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​វ៉ាក់សាំង​ចាក់​ដល់​ប្រជា​ជន​របស់​ខ្លួន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម