Connect with us

ព័ត៌មានអន្ដរជាតិ

Joe Biden ៖ “យើងកំពុងធ្វើសង្គ្រាមជាមួយកូវីដ មិនមែនជាមួយអ្នកណាផ្សេងទេ”

បានផុស

នៅ

មួយថ្ងៃមុនពិធីបុណ្យ Thanksgiving ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden បានជំរុញឲ្យមានការរួបរួមគ្នាដោយនិយាយថា ជំងឹកូវីដ ១៩ បានបំផ្លាញប្រទេសជាតិក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅក្នុងរដ្ឋ Delaware ជារដ្ឋកំណើតរបស់គាត់ លោក Biden បាននិយាយថា “វីរុសនាំឲ្យយើងឈឺចាប់ បាត់បង់ និងខកចិត្ត ហើយជីវិតជាច្រើនត្រូវបានឆក់យកដោយជំងឺនេះដូចជាខឹងនឹងជនជាតិអាមេរិក” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា “ខ្ញុំដឹងថា ប្រទេសនេះមានការធុញទ្រាន់នឹងការប្រយុទ្ធប្រឆាំងជំងឺឆ្លង ប៉ុន្តែយើងត្រូវចាំថា យើងកំពុងធ្វើសង្គ្រាមជាមួយកូវីដ ១៩ មិនមែនជាមួយអ្នកណាផ្សេងទេ” ។ លោកបានអំពាវនាវឲ្យជនជាតិអាមេរិកបង្កើនកិច្ចប្រឹងប្រែងទ្វេដង និងរួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

យោងតាមសាកលវិទ្យាល័យ Johns Hopkin បានឲ្យដឹងថា ជំងឺកូវីដ ១៩ បានសម្លាប់មនុស្សជាង ២៦០,០០០ នាក់នៅសហរដ្ឋអាមេរិកចាប់តាំងពីដើមខែកុម្ភៈ ខណៈមានករណីឆ្លងសរុបចំនួន ១២.៨ លានករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម