ព័ត៌មានអន្ដរជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដប្រចាំថ្ងៃនៅ ឥណ្ឌា ជិតឈានដល់កំណត់ត្រាចាស់ ខណៈករណីឆ្លងថ្មីធ្លាក់ចុះគួរកត់សម្គាល់ក្នុងរយៈពេល ៥ ខែ
ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ៨.៨ លានដូសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ពោលជិតដល់កំណត់ត្រាចាស់ ខណៈប្រទេសនេះកំពុងបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង ដល់មនុស្សពេញវ័យនៅត្រឹមខែធ្នូ ។

ទន្ទឹមនោះ ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងនៃការវ៉ាក់សាំងបានកើតឡើងជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃករណីឆ្លងប្រចាំថ្មី ដែលបានធ្លាក់ចុះដល់ ២៥,១៦៦ ករណី ហើយជាកម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី ១៦ ខែមីនា ។
បច្ចុប្បន្ន ប្រទេសឥណ្ឌាបានអនុវត្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដ៏ធំបំផុតមួយនៅលើពិភពលោក ហើយរហូតមកដល់ពេលនេះបានចាក់វ៉ាក់សាំងចំនួន ៥៥៤ លានដូស ហើយប្រហែល ៤៦ ភាគរយនៃចំនួនមនុស្សពេញវ័យប្រមាណ ៩៤៤ លាននាក់ បានទទួលការចាក់ដូសដំបូង ខណៈមានតែប្រជាជនប្រហែល ១៣ ភាគរយប៉ុណ្ណោះ ដែលចាក់បាន ២ ដូស ។

បើយោងតាមទិន្នន័យដែលបានចងក្រងពីគេហទំព័រ CoWIN របស់រដ្ឋាភិបាលបានឲ្យដឹងថា កំណត់ត្រាចាស់ដែលឥណ្ឌាចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានច្រើនបំផុតនោះគឺចំនួន ៩.២ លានដូសនៅថ្ងៃទី ២១ ខែមិថុនា ប៉ុន្តែល្បឿននៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បានធ្លាក់ចុះជាមធ្យមប្រហែល ៤.២ លានដូសក្នុងមួយថ្ងៃកាលពីខែកក្កដា ខណៈក្នុងរយៈពេល ២ សប្តាហ៍ដំបូងនៃខែសីហា ឥណ្ឌាបានចាក់វ៉ាក់សាំងប្រហែល ៥ លានដូសក្នុងមួយថ្ងៃ ។

ស្របពេលជាមួយគ្នានេះ ក្រុមអ្នកជំនាញបាននិយាយថា ឥណ្ឌាត្រូវការប្រើវ៉ាក់សាំងចំនួន ១០ លានដូសក្នុងមួយថ្ងៃ ដើម្បីសម្រេចបាននូវគោលបំណងចាក់ថ្នាំបង្ការដល់មនុស្សពេញវ័យទាំងអស់នៅត្រឹមខែធ្នូ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ឥណ្ឌាបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ឡើងដល់ ៣២.២៥ លានករណី ដែលជាចំនួនខ្ពស់បំផុតទី ២ នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៤៣២,០៧៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ចំនួនអ្នកស្លាប់ដោយសារកូវីដនៅ ឥណ្ឌា មិនមែនប៉ុណ្ណឹងទេ អាចច្រើនជាងតួលេខផ្លូវការ ១០ ដងឯណោះ

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច