Connect with us

ព័ត៌មានអន្ដរជាតិ

WHO រកឃើញវ៉ាក់សាំង AstraZeneca របស់ឥណ្ឌា ក្លែងក្លាយ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនបានរកឃើញ Version ក្លែងក្លាយនៃវ៉ាក់សាំង Covishield របស់ប្រទេសឥណ្ឌា។

យោងតាមសេចក្តីថ្លែងការណ៍របស់ WHO, វ៉ាក់សាំងទាំងនេះ ត្រូវបានរឹបអូសដោយអាជ្ញាធរក្នុងប្រទេសឥណ្ឌានិងអាហ្វ្រិក នៅចន្លោះខែកក្កដាដល់ខែសីហា។

WHO ក៏បាននិយាយផងដែរថា អ្នកផលិតវ៉ាក់សាំងគឺវិទ្យាស្ថាន Serum របស់ឥណ្ឌាបានបញ្ជាក់ថា ដូសទាំងនោះពិតជាក្លែងក្លាយមែន។

WHO ព្រមានថា វ៉ាក់សាំងក្លែងក្លាយ បង្កហានិភ័យធ្ងន់ធ្ងរណាស់ដល់សុខភាពសាធារណៈពិភពលោក។ ខ្លួនបានអំពាវនាវឲ្យមានការដកវ៉ាក់សាំងទាំងនេះ ចេញពីការធ្វើចរាចរណ៍។

មិនមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយពីរដ្ឋាភិបាលឥណ្ឌាទេ ប៉ុន្តែរបាយការណ៍ក្នុងស្រុកបាននិយាយថា ក្រសួងសុខាភិបាលរបស់ប្រទេស កំពុងស៊ើបអង្កេតបញ្ហានេះ។

Covishield គឺជា Version ឥណ្ឌារបស់វ៉ាក់សាំង AstraZeneca និងជាវ៉ាក់សាំងដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេសឥណ្ឌា ដោយមកដល់ពេលនេះមានការចាក់បាន ៤៨៦លានដូសហើយ។

វិទ្យាស្ថាន Serum បានផ្គត់ផ្គង់វ៉ាក់សាំង Covishield រាប់លានដូស ដល់បណ្តាប្រទេសនៅអាស៊ី អាហ្វ្រិកនិងអាមេរិកខាងត្បូង ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលផ្សេងៗនិងគម្រោង Covax សកលសម្រាប់ប្រទេសក្រីក្រ។

ឥណ្ឌា ក៏បានបញ្ជូនវ៉ាក់សាំង Covishield ទៅប្រទេសជិតខាងរបស់ខ្លួនផងដែរ ដែលជាផ្នែកមួយនៃគោលនយោបាយ “វ៉ាក់សាំងការទូត” របស់លោកនាយករដ្ឋមន្រ្តី Narendra Modi៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លួចកាតចាក់វ៉ាក់សាំងពី CDC ទៅលក់ ឱសថការីអាមេរិក ប្រឈមជាប់ពន្ធនាគារ ១២០ឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម