ព័ត៌មានអន្ដរជាតិ
WHO ប្រាប់ម្តងទៀត កុំទាន់ចាក់វ៉ាក់សាំងដូសទី៣ រង់ចាំការសិក្សាបន្ថែមសិន
កាលពីថ្ងៃពុធទី១៨ខែសីហា អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ទិន្នន័យបច្ចុប្បន្នមិនបង្ហាញថា ចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដដូសជំរុញនោះទេ។ WHO បន្ថែមថា មនុស្សដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោក គួរតែត្រូវបានចាក់វ៉ាក់សាំងឲ្យបានពេញលេញសិន មុនពេលប្រទេសមានប្រាក់ចំណូលខ្ពស់ ចាក់វ៉ាក់សាំងបន្ថែម។
ការអត្ថាធិប្បាយនេះ បានកើតឡើងមុនពេលរដ្ឋាភិបាលអាមេរិកនិយាយថា ខ្លួនគ្រោងនឹងចាក់វ៉ាក់សាំងដូសជំរុញ ដល់ប្រជាជនអាមេរិកទាំងអស់ចាប់ពីថ្ងៃទី ២០ ខែកញ្ញាទៅ ស្របពេលវីរុសកូវីដបំប្លែងខ្លួន Delta កំពុងវាយលុក។
នៅពេលត្រូវបានសាកសួរអំពីតម្រូវការសម្រាប់វ៉ាក់សាំងជំរុញដើម្បីបង្កើនប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺនេះ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan បានប្រាប់សន្និសីទសារព័ត៌មានទីក្រុងហ្សឺណែវថា “យើងជឿជាក់យ៉ាងច្បាស់ថា ទិន្នន័យនាពេលសព្វថ្ងៃនេះ មិនបានបង្ហាញថា ចាំបាច់ត្រូវការវ៉ាក់សាំងដូសជំរុញនោះទេ”។ លោកស្រីបន្ថែមថា ការសិក្សាបន្ថែមគឺត្រូវការជាចាំបាច់។
ស្របពេលជាមួយគ្នានោះដែរ ទីប្រឹក្សាជាន់ខ្ពស់របស់ WHO លោក Bruce Aylward បានប្រាប់អ្នកយកព័ត៌មានថា “មានវ៉ាក់សាំងគ្រប់គ្រាន់នៅជុំវិញពិភពលោក ប៉ុន្តែវាមិនត្រូវទៅកន្លែងត្រឹមត្រូវទេ”។ លោកបាននិយាយបែបនេះ ដោយសំដៅទៅលើវ៉ាក់សាំង ដែលកំពុងចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
លោកនិយាយថា វ៉ាក់សាំងពីរដូស គួរតែត្រូវបានផ្តល់ទៅឲ្យអ្នកដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោកជាមុនសិន មុនពេលចាក់ដូសជំរុញដល់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ WHO រកឃើញវ៉ាក់សាំង AstraZeneca របស់ឥណ្ឌា ក្លែងក្លាយ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច