Connect with us

ព័ត៌មានអន្ដរជាតិ

WHO ៖ ករណីឆ្លងកូវីដថ្មីនៅលើពិភពលោកមិនថយចុះទេក្នុងរយៈពេល ២ ខែចុងក្រោយនេះ ខណៈវីរុស Delta កាន់តែអុកឡុក

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងរបាយការណ៍បូកសរុបប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅលើពិភពលោកបាននិងកំពុងកើនឡើង ក្នុងរយៈពេលពីរខែចុងក្រោយនេះ ខណៈករណីឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា Delta ត្រូវបានរាយការណ៍នៅក្នុងប្រទេស និងដែនដីចំនួន ១៤៨ ។

ជាមួយនឹងករណីឆ្លងថ្មីចំនួនជាង ៤.៤ លានករណីដែលត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន និន្នាការនេះភាគច្រើនគឺជាការកើនឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច និងតំបន់អាមេរិក ដែលបានរាយការណ៍ពីការកើនឡើង ១៤ ភាគរយ និង ៨ ភាគរយរៀងៗខ្លួន បើប្រៀបធៀបទៅនឹងសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ WHO បានឲ្យដឹងថា តំបន់ដែលមានអត្រាកើតមានករណីឆ្លងខ្ពស់បំផុតប្រចាំសប្តាហ៍ក្នុងចំណោមប្រជាជន ១០ ម៉ឺននាក់នៅតែដដែលដូចសប្តាហ៍មុន ពោលគឺតំបន់អាមេរិក និងតំបន់អឺរ៉ុបដោយមានករណីថ្មីចំនួន ១៤៧.៤ ករណី និង ១២១.៦ ករណីក្នុងចំណោមប្រជាជន ១០ ម៉ឺននាក់រៀងៗខ្លួន ។

នៅកម្រិតនេះ WHO បាននិយាយថា ចំនួនករណីឆ្លងថ្មីខ្ពស់បំផុតនៅក្នុងសប្តាហ៍ចុងក្រោយនេះ ត្រូវបានរាយការណ៍នៅសហរដ្ឋអាមេរិកដោយមានករណីឆ្លងថ្មីចំនួន ៨៨៣,៩៩៦ ករណី ឬកើនឡើង ៩ ភាគរយ បន្ទាប់មកគឺអ៊ីរ៉ង់រកឃើញករណីឆ្លងថ្មី ២៦៩,៩៧៥ ករណី កើនឡើង ៩ ភាគរយ និងឥណ្ឌា ២៥៨,១២១ ករណី ពោលថយចុះ ៧ ភាគរយ ។

ទន្ទឹមនឹងនេះ WHO ក៏បានកត់សម្គាល់ដែរថា ចំនួនអ្នកស្លាប់ថ្មីខ្ពស់បំផុតនៅក្នុងសប្តាហ៍ចុងក្រោយនេះ ត្រូវបានរាយការណ៍នៅប្រទេសឥណ្ឌូនេស៊ី ប្រេស៊ីល និងរុស្ស៊ី ។

គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ ១៩ ដែលត្រូវបានរាយការណ៍នៅទូទាំងពិភពលោក មានជាង ២០៦ លានករណី ខណៈចំនួនអ្នកស្លាប់សរុបមានជិត ៤.៤ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ WHO ប្រាប់ម្តងទៀត កុំទាន់ចាក់វ៉ាក់សាំងដូសទី៣ រង់ចាំការសិក្សាបន្ថែមសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម