ព័ត៌មានអន្ដរជាតិ
ចិន អនុញ្ញាតឲ្យចាក់វ៉ាក់សាំង Sinopharm ដល់កុមារអាយុ ៣ ទៅ ១៧ ឆ្នាំ
ក្រុមហ៊ុនជីវវិទ្យាសាស្ត្រជាតិចិន (CNBC) បានប្រកាសតាមរយៈគណនី WeChat ផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារជំងឹកូវីដ ១៩ Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើជាបន្ទាន់លើកុមារដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ ដោយអាជ្ញាធររដ្ឋរបស់ប្រទេសចិន ។

CNBG បាននិយាយថា កុមារដែលមានអាយុពី ៣ ទៅ ១៧ ឆ្នាំបានក្លាយជាក្រុមដ៏សំខាន់សម្រាប់ការចាក់វ៉ាក់សាំង ហើយវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួនផ្សេងៗ ។
វ៉ាក់សាំងនេះបានបញ្ចប់ការសាកល្បងព្យាបាលដំណាក់កាលទី ១ និងទី ២ ហើយបង្ហាញពីកម្រិតបង្កើនអង់ទីគ័រខ្ពស់ ក្នុងចំណោមក្រុមអាយុទាំងនេះ ហើយដំណាក់កាលទី ៣ ត្រូវបានធ្វើឡើងនៅប្រទេសអារ៉ាប់រួម ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០ ហើយលទ្ធផលបង្ហាញថា អត្រាការពារអ្នកជំងឺប្រឆាំងរកសញ្ញាធ្ងន់ធ្ងរឈានដល់ ១០០ ភាគរយ ខណៈអត្រាការពារមិនឲ្យឆ្លងកូវីដសរុបគឺ ៧២.៥១ ភាគរយ ។

ទន្ទឹមនោះ ក្មេងៗចំនួន ៩៦.១ ភាគរយដែលបានទទួលការចាក់វ៉ាក់សាំង Sinopharm ពេញ ២ ដូសបានផលិតអង់ទីគ័រប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយលទ្ធផលមិនមានភាពខុសគ្នាខ្លាំងនោះទេ ចំពោះមនុស្សពេញវ័យ ហើយក៏មិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ត្រូវបានគេសង្កេតឃើញ បន្ទាប់ពីការចាក់វ៉ាក់សាំងនេះ ។ ការសាកល្បងព្យាបាលនេះ ត្រូវបានធ្វើឡើងក្រោមការរៀបចំរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺនៃខេត្ត Henan ភាគកណ្តាលប្រទេសចិន ។
គួរបញ្ជាក់ថា ប្រទេសចិនបានចាប់ផ្តើមអនុញ្ញាតឲ្យមនុស្សដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅដើមខែមិថុនា ដោយធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេ ដែលប្រកាសពីការអនុម័តការចាក់វ៉ាក់សាំងសម្រាប់ក្រុមក្មេងៗបែបនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?