ព័ត៌មានអន្ដរជាតិ
អាមេរិក និយាយថា លោក Ghani លែងជាឥស្សរជននៅអាហ្វហ្គានីស្ថានទៀតហើយ ក្រោយចេញមុខសន្យានឹងវិលត្រឡប់ទៅវិញ
កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកហាក់ដូចជាបដិសេធការសន្យារបស់អតីតប្រធានាធិបតីលោក Ashraf Ghani ថានឹងវិលត្រឡប់ទៅប្រទេសដែលគាត់បានភៀសខ្លួន ចំពេលដែលក្រុមតាលីបង់រឹបអូសទីក្រុងកាប៊ុល ដោយនិយាយថា គាត់លែងជាឥស្សរជននៅអាហ្វហ្គានីស្ថានទៀតហើយ ។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោកស្រី Wendy Sherman បានប្រាប់អ្នកយកព័ត៌មានថា លោកស្រីបានឃើញរបាយការណ៍ដែលថា លោក Ghani បានមកដល់ប្រទេសអារ៉ាប់ រួមជាមួយក្រុមគ្រួសាររបស់លោកក្នុងមូលដ្ឋានមនុស្សធម៌ ។
ថ្លែងនៅក្នុងសារវីដេអូមួយ ដែលត្រូវបានចេញផ្សាយពីអារ៉ាប់រួមកាលពីព្រឹកថ្ងៃពុធ លោក Ghani បានប្តេជ្ញាថានឹងវិលត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ ដើម្បីបន្តការតស៊ូរបស់គាត់ដើម្បីសិទ្ធិ និងតម្លៃប្រជាជន បន្ទាប់ពីបានរត់គេចខ្លួនកាលពីថ្ងៃអាទិត្យ ។
លោក Ghani បាននិយាយថា “ខ្ញុំមានមោទនភាពចំពោះកងកម្លាំងសន្តិសុខរបស់យើង ពួកគេមិនត្រូវចាញ់ឡើយ យើងបានបរាជ័យលើផ្នែកនយោបាយ ។ វាគឺជាការបរាជ័យនៃការដឹកនាំរបស់រដ្ឋាភិបាល មេដឹកនាំតាលីបង់ និងសហគមន៍អន្តរជាតិ ។ វាគឺជាការបរាជ័យនៃដំណើរការសន្តិភាព ។
លោកបានអះអាងថា “ខ្ញុំចង់ផ្ទេរអំណាចទៅឲ្យតាលីបង់ដោយសន្តិវិធី ។ ប៉ុន្តែខ្ញុំត្រូវបានបណ្តេញចេញពីអាហ្វហ្គានីស្ថានប្រឆាំងនឹងឆន្ទៈរបស់ខ្ញុំ” ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Sherman បាននិយាយថា ខណៈពេលដែលការសន្យានេះត្រូវបានគាំទ្រយ៉ាងធំធេងចំពោះជនជាតិអាមេរិក ប៉ុន្តែក្រុមដែលមានគំនិតរឹងរូសហាក់ដូចជាបានរំលោភលើការសន្យារបស់ខ្លួន ជាមួយជនជាតិអាហ្វហ្គានីស្ថាន ។
លោកស្រីបាននិយាយថា “យើងបានឃើញរបាយការណ៍ដែលថា ក្រុមតាលីបង់គឺផ្ទុយពីសេចក្តីថ្លែងការណ៍ជាសាធារណៈ និងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះរដ្ឋាភិបាលរបស់យើង កំពុងរារាំងជនជាតិអាហ្វហ្គានីស្ថានដែលចង់ចាកចេញពីប្រទេស មិនឲ្យទៅដល់ព្រលានយន្តហោះ” ។
លោកស្រីបន្ថែមថា “ក្រុមរបស់យើងនៅទីក្រុងដូហា ប្រទេសកាតា និងដៃគូយោធារបស់យើងនៅមូលដ្ឋាននៅទីក្រុងកាប៊ុល កំពុងចូលរួមដោយផ្ទាល់ជាមួយតាលីបង់ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ពួកគេនឹងអនុញ្ញាតឲ្យពលរដ្ឋអាមេរិក ជនជាតិប្រទេសទីបី និងជនជាតិអាហ្វហ្គានីស្ថានទាំងអស់ដែលមានបំណងចាកចេញដោយសុវត្ថិភាព និងគ្មានការយាយី” ។
គួរបញ្ជាក់ថា សង្រ្គាមរវាងកងកម្លាំងតាលីបង់ និងអាហ្វហ្គានីស្ថានកាន់តែខ្លាំងឡើង នៅពេលដែលកងទ័ពបរទេសបានប្រកាសដកខ្លួនចេញពីប្រទេសត្រឹមថ្ងៃទី ១១ ខែកញ្ញា ដែលជាខួប ២០ ឆ្នាំនៃការវាយប្រហារភេរវកម្មដែលនាំឲ្យអាមេរិកឈ្លានពានប្រទេសនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លេខមុខនៅអារ៉ាប់រួម លោក Ghani ថា នឹងវិលទៅអាហ្វហ្គានីស្ថានវិញ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់