Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតាលីបង់ ចេញល្បាត និងប្រហារជីវិតស្រ្តី ដែលមិនស្លៀកពាក់បិទជិត

បានផុស

នៅ

ស្ត្រីម្នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានក្រុមតាលីបង់សម្លាប់ ដោយសារតែនាងមិនស្លៀកសម្លៀកបំពាក់បិទជិត Burqa នៅទីសាធារណៈ។

ព័ត៌មាននេះកើតឡើង ចំពេលមានរបាយការណ៍ថា ក្រុមទាហានស្ម័គ្រស្លាប់កំពុងតាមប្រមាញ់សកម្មជននិងបុគ្គលិករដ្ឋាភិបាល និងអ្នកទាំងឡាយណាដែលធ្វើការជាមួយអង្គការលោកខាងលិច ជាពិសេសក្នុងកំឡុងពេលនៃការដួលរលំចុងក្រោយរបស់ ក្រុមតាលីបង់ក្រោយថ្ងៃទី១១ខែកញ្ញា។

រូបថតមួយសន្លឹកនៃការសម្លាប់នេះ ដែលត្រូវបានចេញផ្សាយដោយ Fox News កាលពីថ្ងៃពុធ បានបង្ហាញពីសាកសពរបស់ស្ត្រីម្នាក់ ដេកស្លាប់នៅក្នុងថ្លុកឈាម ខណៈមនុស្សជាច្រើនអង្គុយនៅជុំវិញ។

ជនរងគ្រោះ ត្រូវបានគេអះអាងថា ទទួលការប្រហារជីវិតដោយសារចេញទៅក្រៅដោយមិនមានស្លៀកពាក់ burqa ក្នុងតំបន់ Taloqan នៃខេត្ត Takhar។

ឧបទ្ទវហេតុនេះកើតឡើង បើទោះបីជាមេដឹកនាំតាលីបង់ថ្មី ផ្តល់ការធានាចំពោះសុវត្ថិភាពប្រជាជនក៏ដោយ។

លោក Zabihullah Mujahid អ្នកនាំពាក្យរបស់ក្រុមនេះ បាននិយាយថា ខ្លួននឹងមិនស្វែងរកការសងសឹកចំពោះអ្នកដែលបានប្រយុទ្ធប្រឆាំងនឹងខ្លួនទេ ហើយនឹងការពារសិទ្ធិរបស់ស្ត្រីអាហ្វហ្គានីស្ថាននៅក្នុងច្បាប់ Sharia។

ស្របពេលជាមួយគ្នានោះ ជនជាតិអាហ្វហ្គានីស្ថាននិងជាអតីតអ្នកម៉ៅការក្រសួងការបរទេសអាមេរិកម្នាក់ បានប្រាប់ Fox News ថា យុទ្ធជនតាលីបង់បានវាយដំជនស៊ីវិលដែលព្យាយាមចូលអាកាសយានដ្ឋានដើម្បីគេចចេញពីប្រទេស។

ប្រភពដដែលក៏បាននិយាយផងដែរថា ក្រុមយុទ្ធជនតាលីបង់ជាច្រើននាក់ បានចេញល្បាតក្នុងតំបន់នានា ដើម្បីស្វែងរកអ្នកដែលបានជួយដល់កងទ័ពអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ដឹងទេ! ក្រុម តាលីបង់ កំពុងកាន់កាប់ប្រទេសដែលស្ថិតនៅលើស្រទាប់រ៉ែ មានតម្លៃ ១ទ្រីលានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣០ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច៤៨ នាទីutes មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

G-Devith
ជីវិតកម្សាន្ដ៤៨ នាទីutes មុន

មិនទាន់រំសាយចិត្ត! G-Devith ប្រកាសបញ្ចេញបទ Disstrack មួយទៀត ស្អែកនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តីសុខាភិបាល៖ បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន

Sokha Hotels

ព័ត៌មានពេញនិយម