ព័ត៌មានអន្ដរជាតិ
នឹងមានអ្វីកើតឡើង? ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត, តៃវ៉ាន់បារម្ភ ពេលឃើញស្ថានការណ៍នៅ អាហ្វហ្គានីស្ថាន
នៅថ្ងៃនេះ ប្រទេសចិន បានគំរាមកម្ទេចកងទ័ពអាមេរិក ដែលឈរជើងនៅកោះតៃវ៉ាន់ ខណៈដែលខ្លួនធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីលោក ចូ បៃដិន បោះបង់ចោលប្រទេសអាហ្វហ្គានីស្ថាន។
អត្ថបទវិចារណកថាមួយនៅក្នុងកាសែត Global Times បានស្តីបន្ទោសការបង្ហោះ Twitter របស់សមាជិកព្រឹទ្ធសភាលោក John Cornyn ដែលលើកឡើងថា មានទាហានអាមេរិកចំនួន ៣០,០០០ នាក់ ឈរជើងនៅតៃវ៉ាន់។
អត្ថបទនោះនិយាយថា ប្រសិនបើការអះអាងរបស់ព្រឹទ្ធសមាជិក Cornyn គឺជាការពិតមែននោះ នេះគឺស្មើនឹងការលុកលុយយោធានិងការកាន់កាប់ខេត្តតៃវ៉ាន់របស់ចិនហើយ។ វាជាទង្វើនៃការប្រកាសសង្រ្គាមលើសាធារណរដ្ឋប្រជាមានិតចិន។
អត្ថបទដដែលបានបន្ថែមថា ចិននឹងបំផ្លាញ ហើយបណ្តេញកងទ័ពអាមេរិកនៅតៃវ៉ាន់គ្រប់មធ្យោបាយទាំងអស់ ហើយនឹងសម្រេចបាននូវការបង្រួបបង្រួម ដោយប្រើកម្លាំង។
ដោយគាំទ្រវោហាសាស្ត្រដ៏ក្ដៅគគុកនេះ ទីក្រុងប៉េកាំងបានបញ្ជូននាវាពិឃាតនិងយន្តហោះចម្បាំង សម្រាប់ធ្វើសមយុទ្ធនៅកោះតៃវ៉ាន់កាលពីថ្ងៃអង្គារ ដើម្បីបង្ហាញពីកម្លាំងចុងក្រោយរបស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
ថ្វីបើចិនជាមហាអំណាចនៅអាស៊ីខាងកើតក៏ដោយ ក៏អ្នកជិតខាងរបស់ខ្លួនជាច្រើនដូចជា កោះតៃវ៉ាន់និងប្រទេសជប៉ុន បានងាកទៅរកអាមេរិកធ្វើជាដៃគូយោធាជិតស្និទ្ធបំផុតរបស់ពួកគេ។
នាវាពិឃាត យន្តហោះប្រឆាំងនាវាមុជទឹកនិងយន្តហោះចម្បាំង បានចូលរួមក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅទីតាំងដែលគេមិនបង្ហាញមួយ ជិតកោះតៃវ៉ាន់។
អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន លោក Shi Yi បានហៅវាថាជាសកម្មភាពចាំបាច់ដើម្បីឆ្លើយតបទៅនឹងស្ថានភាពថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់។
រឿងនេះកើតឡើង បន្ទាប់ពីនាពេលថ្មីៗនេះ មាននាវាយោធាអាមេរិកនិងអឺរ៉ុប បានបើកឆ្លងកាត់ដែនទឹកមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង។
កាលពីដើមខែនេះ រដ្ឋបាលលោក ចូ បៃដិន បានយល់ព្រមលើកិច្ចព្រមព្រៀងលក់អាវុធចំនួន ៧៥០ លានដុល្លារជាមួយតៃវ៉ាន់ ដែលរួមទាំងរថក្រោះធុន 40 M109 និងឧបករណ៍ចំនួន១,៧០០ ដើម្បីបំប្លែងមីស៊ីល ទៅជាគ្រាប់ដែលនាំផ្លូវដោយ GPS ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃនេះថា តៃវ៉ាន់ត្រូវតែរឹងមាំនិងរួបរួមបន្ថែមទៀត ដើម្បីធានាការការពាររបស់ខ្លួន បន្ទាប់ពីមានភាពវឹកវរនៅទីក្រុងកាប៊ុល។
ការចាកចេញភ្លាមៗរបស់កងទ័ពអាមេរិក បានបង្កឲ្យមានការពិភាក្សានៅកោះតៃវ៉ាន់ថាតើ អាមេរិកអាចពឹងផ្អែកបានឬទេ លើការការពារក្រុងតៃប៉ិ។
លោកស្រី Tsai បានបង្ហាញអំពីកង្វល់ទាំងនេះនៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃពុធ។ លោកស្រីសរសេរថា “ការផ្លាស់ប្តូរថ្មីៗនៅក្នុងស្ថានភាពនៅអាហ្វហ្គានីស្ថាន បាននាំឲ្យមានការពិភាក្សាជាច្រើននៅកោះតៃវ៉ាន់។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា ជម្រើសតែមួយគត់របស់តៃវ៉ាន់គឺធ្វើឲ្យខ្លួនយើងកាន់តែរឹងមាំ សាមគ្គីភាពនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារខ្លួនយើង។
លោកស្រី Tsai បានសង្កត់ធ្ងន់ថា តៃវ៉ាន់គួរតែអនុវត្តការពឹងផ្អែកលើខ្លួនឯង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រោយមនុស្ស១២នាក់ត្រូវសម្លាប់នៅព្រលានយន្តហោះ តាលីបង់ ប្រាប់ឲ្យប្រជាជនចាកចេញពីទីនោះ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន