Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សា៖ វ៉ាក់សាំង Pfizer បាត់បង់ប្រសិទ្ធភាពលឿនជាង AstraZeneca

បានផុស

នៅ

ការស្រាវជ្រាវថ្មីបង្ហាញថា សមត្ថភាពការពារការចម្លងវីរុសរបស់វ៉ាក់សាំង Pfizer និង AstraZeneca បានថយចុះប្រសិទ្ធភាព ក្នុងរយៈពេល៣ខែ បន្ទាប់ពីចាក់លើកទី២។

Here's Why You Should Get the COVID Vaccine - UAB Medicine News - UAB  Medicine
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាដែលមានការចូលរួមពីមនុស្សជាង ៧០ម៉ឺននាក់ នៅចក្រភពអង់គ្លេស បានរកឃើញអំពីការថយចុះប្រសិទ្ធធភាពរបស់វ៉ាក់សាំង Pfizer និង AstraZeneca ក្រោយពីបានតេស្តអង់ទីគ័រលើអ្នកចាក់វ៉ាក់សាំងទាំងពីរប្រភេទនេះ។

What if I can't get in for my second Pfizer dose and the gap is longer than  3 weeks?

លទ្ធផលសិក្សាបង្ហាញថា ក្រោយពីរសប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំង ​Pfizer ដូសទី២ ប្រព័ន្ធភាពស៊ាំមានសមត្ថភាពប្រឆាំងនឹងការចម្លងបាន ៨៥% រីឯ AstraZeneca វិញមានប្រសិទ្ធភាព ៦៨%។ ប៉ុន្តែការការពាររបស់វ៉ាក់សាំង Pfizer បានធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពី៣ខែ ក្រោយចាក់ដូសទី២រួចមក។ គេបានរកឃើញថា ការការពារការចម្លងរបស់វ៉ាក់សាំង Pfizer ធ្លាក់មកសល់ត្រឹម ៧៥% ខណៈដែលវ៉ាក់សាំង AstraZeneca ធ្លាក់មកសល់ ៦១%។

Newsmaker] Korea has no cases of COVID-19 vaccine-induced blood clot: KDCA

សាស្រ្តាចារ្យ Sarah Walker ប្រធានផ្នែកស៊ើបអង្កេតនិងស្ទង់មតិនៃការស្រាវជ្រាវនេះមានប្រសាសន៍ថា វ៉ាក់សាំងទាំងពីរមានដំណើរការធ្វើការខុសពីគ្នា។ យោងតាមការសិក្សា វ៉ាក់សាំង Pfizer បានថយប្រសិទ្ធភាពរបស់ខ្លួនចំនួន ១០% ក្រោយចាក់បាន៣ខែ ប៉ុន្តែវ៉ាក់សាំង AstraZeneca ថយចុះតែ ៧%ប៉ុណ្ណោះ។ ទោះយ៉ាងណា បើនិយាយដល់សមត្ថភាព វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពទប់ទល់ការចម្លងបានល្អជាង។

ថ្វីត្បិតវ៉ាក់សាំងទាំងពីរប្រភេទនេះ ថយចុះសមត្ថភាពក៏ដោយ ពួកវានៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនបានល្អ ជាពិសេសមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងបន្ថយហានិភ័យនៃមរណភាព៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EXPRESS

ចុចអាន៖ អ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅតែអាចឆ្លង Delta ប៉ុន្តែអាចទប់ស្កាត់ការឈឺធ្ងន់និងមរណភាព ក្នុងកម្រិតខ្ពស់

ចុចអាន៖ ជំទាវ ឱ វណ្ណឌីន ពន្យល់មូលហេតុចាក់វ៉ាក់សាំងដូសទី៣ មានប្រតិកម្ម ឬផលរំខានខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម