ព័ត៌មានអន្ដរជាតិ
ស្លាប់ទៀតហើយ ក្រោយ ក្រុមតាលីបង់ បាញ់ និងរត់ជាន់គ្នា ពេលជួបជុំប្រារព្ធទិវាឯករាជ្យអាហ្វហ្គានីស្ថាន
សាក្សីម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សជាច្រើនត្រូវបានបាញ់សម្លាប់ និងរត់ជាន់គ្នានៅក្នុងទីក្រុង Asadabad ប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលក្រុមតាលីបង់បានបើកការបាញ់ប្រហារ លើមនុស្សដែលគ្រវីទង់ជាតិនៅឯការជួបជុំគ្នានាថ្ងៃបុណ្យឯករាជ្យ ពោលមួយថ្ងៃបន្ទាប់ពីមនុស្ស ៣ នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងការតវ៉ាស្រដៀងគ្នានេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Afghanistan-8.jpg)
សាក្សីលោក Mohammed Salim បាននិយាយពីទីក្រុងភាគខាងកើតនៃខេត្ត Kunar ថា “មនុស្សជាច្រើននៅក្នុងទីក្រុង Asadabad បានស្លាប់ និងរបួសនៅក្នុងការរត់ជាន់គ្នា និងការបាញ់ប្រហារដោយក្រុមតាលីបង់” ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Afghanistan-0.jpg)
ទន្ទឹមនោះ សាក្សី និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កាលពីថ្ងៃពុធក្រុមយុទ្ធជនតាលីបង់ក៏បានបាញ់ទៅលើក្រុមបាតុករ ដែលគ្រវីទង់ជាតិពណ៌ខ្មៅ ក្រហម និងបៃតងនៅទីក្រុង Jalalabad ដោយបានសម្លាប់មនុស្ស ៣ នាក់ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Afghanistan-9.jpg)
បន្ថែមពីនេះ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ពីទិដ្ឋភាពស្រដៀងគ្នានេះ នៅក្នុងទីក្រុង Asadabad និងទីក្រុងភាគខាងកើតមួយទៀតគឺទីក្រុង Khost កាលពីថ្ងៃពុធ ខណៈក្រុមអ្នកតវ៉ានៅកន្លែងខ្លះ បានបំផ្លាញផ្ទាំងបដាឥស្លាមពណ៌សរបស់តាលីបង់ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Afghanistan-10.jpg)
គួររំឭកថា នៅថ្ងៃទី ១៩ ខែសីហានេះ អាហ្វហ្គានីស្ថានបានប្រារព្ធទិវាឯករាជ្យរបស់ខ្លួនឆ្នាំ ១៩១៩ ពីការគ្រប់គ្រងរបស់អង់គ្លេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yahoo
ចុចអាន ៖ ក្រុមតាលីបង់ ចេញល្បាត និងប្រហារជីវិតស្រ្តី ដែលមិនស្លៀកពាក់បិទជិត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត