ព័ត៌មានអន្ដរជាតិ
ការសិក្សាបញ្ជាក់ជាថ្មីថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំង Delta
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំងពីរដូសនៅតែជាជម្រើសដ៏ល្អបំផុតដើម្បីការពារប្រឆាំងនឹង Delta ជាវីរុសបំប្លែងខ្លួនឆ្លងដ៏សាហាវដែលរកឃើញដំបូងនៅប្រទេសឥណ្ឌា និងកំពុងរាតត្បាតខ្លាំងទូទាំងពិភពលោក។
ការសិក្សាដ៏ធំមួយបានបង្ហាញថា វ៉ាក់សាំង Oxford-AstraZeneca ដែលពីដំបូងមានប្រសិទ្ធភាពតិចបានផ្តល់ប្រសិទ្ធភាពការពារខ្ពស់ដូចវ៉ាក់សាំង Pfizer-BioNTech ដែរ បន្ទាប់ពីចាក់រួច៤ទៅ៥ខែ។ ប៉ុន្តែវាមិនសូវមានប្រសិទ្ធភាពខ្លាំងដូចប្រសិទ្ធភាពប្រឆាំងនឹងវីរុស Alpha ឡើយ។
មិនមានទិន្នន័យគ្រប់គ្រាន់សម្រាប់វ៉ាក់សាំង Moderna ទេ ប៉ុន្តែអ្នកស្រាវជ្រាវជឿថា វាស្ទើរតែមានប្រសិទ្ធភាពល្អដូចវ៉ាក់សាំងផ្សេង។
ពួកគេបានធ្វើការវិភាគលើលទ្ធផលតេស្ត២លានកន្លះពីអ្នកចូលរួម ៧៤៣ ៥២៦នាក់នៅក្នុងការស្ទង់មតិអ្នកឆ្លងកូវីដ-១៩នៅចក្រភពអង់គ្លេសដែលដឹកនាំដោយសាកលវិទ្យាល័យ Oxford និងការិយាល័យស្ថិតិជាតិ។

ប្រសិទ្ធភាពខ្ពស់
វ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាព៩៣%ប្រឆាំងនឹងការឆ្លងដែលមានរោគសញ្ញារយៈពេល២សប្តាហ៍ បន្ទាប់ពីចាក់ដូសទី២ ប្រៀបធៀបជាមួយនឹងវ៉ាក់សាំង Oxford-AstraZeneca មានប្រសិទ្ធភាពតែ៧១%។
ទោះជាយ៉ាងណា យូរៗទៅ ប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer-BioNTech បានធ្លាក់ចុះ។ ផ្ទុយវិញវ៉ាក់សាំង Oxford-AstraZeneca នៅរក្សាប្រសិទ្ធភាពខ្ពស់ដដែល។
អ្នកស្រី Sarah Walker សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Oxford បានឲ្យដឹងថា ប៉ុន្តែគ្មានមូលហេតុបង្កឲ្យព្រួយបារម្ភទេ ពីព្រោះ«នៅពេលអ្នកចាប់ផ្តើមប្រសិទ្ធភាពខ្ពស់ អ្នកនឹងរក្សារយៈពេលបានយូរ»។
អ្នកស្រីមានប្រសាសន៍ថា ៖«អង្គការសុខភាពពិភពលោកបានកំណត់កម្រិតស្តង់ដារ៥០% ហើយយើងមានកម្រិតខ្ពស់ជាងនេះ។ វ៉ាក់សាំងពីរប្រភេទនេះនៅតែមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹង Delta បានយ៉ាងល្អ»។
គន្លឹះសំខាន់ផ្សេងៗទៀតពីការស្រាវជ្រាវរាប់បញ្ចូល
- មនុស្សដែលបានយកឈ្នះកូវីដ-១៩រឹតតែមានអង់ទីគ័រខ្លាំងនៅពេលចាក់វ៉ាក់សាំងពេញលេញ។
- ចន្លោះពេលវេលារវាងចាក់ដូសទី១ និងដូសទី២មិនប៉ះពាល់ដល់ប្រសិទ្ធភាពរបស់វ៉ាក់សាំងទេ។
- មនុស្សវ័យក្មេងទទួលបានប្រសិទ្ធភាពការពារពីវ៉ាក់សាំងខ្លាំងជាងមនុស្សចាស់ជាង។
ការសិក្សាក៏បានឆ្លុះបញ្ចាំងពីការស្រាវជ្រាវមុនៗដោយបង្ហាញថា មនុស្សចាក់វ៉ាក់សាំងពេញលេញដែលបានឆ្លង Delta មានកម្រិតវីរុសប្រហាក់ប្រហែលនឹងមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។ ផ្ទុយទៅវិញ ចំពោះវីរុសបំប្លែងខ្លួន Alpha មានកម្រិតទាបខ្លាំង។
អ្នកស្រីសាស្ត្រាចារ្យ Walker បន្តថា ៖«យើងមិនទាន់ដឹងទេថាតើការឆ្លងកើតមានឡើងច្រើនយ៉ាងណាចំពោះអ្នកឆ្លងកូវីដ-១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំងរួច»។
«ឧទាហរណ៍ ពួកគេប្រហែលជាមានកម្រិតវីរុសខ្ពស់ក្នុងរយៈពេលខ្លី។ ពួកវាប្រាកដជាមានសក្តានុពលដើម្បីបញ្ជូនច្រើន។ ប៉ុន្តែការពិតដែរថា ពួកគេមានកម្រិតវីរុសខ្ពស់ចំពោះមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំងប្រហែលជាមិនអាចការពារ Delta ដូចយើងសង្ឃឹមនោះទេ»។
អ្នកស្រីសាស្ត្រាចារ្យ Walker បញ្ជាក់ថា ៖«នេះមានន័យថា វាសំខាន់ណាស់សម្រាប់មនុស្ស ដែលត្រូវទទួលការចាក់វ៉ាក់សាំងទាំងនៅចក្រភពអង់គ្លេស និងទូទាំងពិភពលោក»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង