Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន​កំណត់​ប្រាក់​៨៩៩​លាន​ដុល្លារ​សម្រាប់វ៉ាក់សាំងដូសទី៣ដល់​ពលរដ្ឋទាំង​អស់​

បានផុស

នៅ

ប្រទេស​ហ្វីលីពីន​​គ្រោង​ចំណាយ​ថវិកា​ចំនួន៨៩៩​លាន​ដុល្លារ​អាមេរិក​​ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩សម្រាប់​ការ​ចាក់​​ដូស​ជំរុញ​បន្ថែម​ដែល​ថវិកា​នេះ​ស្ថិត​ក្រោម​គម្រោង​ចំណាយ​ឆ្នាំ​២០២២ បើ​ទោះ​ជា​អាជ្ញាធរ​មិនទាន់​សម្រេច​​បញ្ចូល​តម្រូវ​ការ​​ចាក់​ដូស​ទី​៣​ក៏​ដោយ​។ នេះ​បើ​តតាម​មន្ត្រី​ម្នាក់​បាន​និយាយ។

លោក Harry Roque អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ហ្វីលីពីនហ្វីលីពីន​​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ៖«យើង​មាន​កញ្ចប់​ថវិកា​សម្រាប់​វ៉ាក់សាំង​ចាក់​ដូស​ជំរុញ​បន្ថែម​ដល់​ប្រជា​ជន​ហ្វីលីពីន​ទាំង​អស់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ចំនួន​វ៉ាក់សាំង​ប៉ុន្មាន​ដូស​ដែល​ថវិកា​នេះ​អាច​គ្រប់​គ្រង​បាន ប៉ុន្តែ​ហ្វីលីពីន​បាន​អនុម័ត​ការ​ប្រើ​ប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​ចំនួន​៨​ប្រភេទ​ក្នុង​នោះ​មាន​ វ៉ាក់សាំង Pfizer ​និង​ Moderna ដែល​សហរដ្ឋ​អាមេរិក​​​គ្រោង​នឹង​​​ចាក់​ដូស​ជំរុញ​បន្ថែម​ដល់​ប្រជា​ជន​របស់​ខ្លួន​នៅ​ខែ​កញ្ញា​ខាង​មុខ។

ប៉ុន្មាន​សប្តាហ៍​​នេះ ប្រទេសអ៉ីស្រាអែល បារាំង និង​អាល្លឺម៉ង់​បាន​សម្រេច​ចាក់​ដូស​ជំរុញ​បន្ថែម​ដល់​មនុស្ស​វ័យ​ចំណាស់ និងមនុស្ស​ដែល​មាន​ប្រព័ន្ធភាពស៊ាំ​ខ្សោយ​។

ហ្វីលីពីន​​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​កូវីដ-១៩​ដ៏​អាក្រក់​មួយ​នៅ​អាស៊ី​ទើប​តែ​ចាក់​វ៉ាក់សាំង​ពេញ​ទាំង​ពីរ​ដូស​ដល់​ប្រជា​ជន​ជិត​១៣​លាន​នាក់​ ឬ​ស្មើ ១១.៧ %នៃ​ប្រជា​ជន​របស់​ខ្លួន​​១១០​លាន​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម