ព័ត៌មានអន្ដរជាតិ
តើច្បាប់ Sharia ដ៏តឹងរ៉ឹងរបស់ក្រុមតាលីបង់ គឺជាអ្វី?
ក្រុមតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការចាកចេញរបស់កងកម្លាំងអាមេរិកនិងសម្ព័ន្ធមិត្ត។
ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមមួយនេះ បាននិយាយថា ពួកគេនឹងគ្រប់គ្រងប្រទេស ដោយយោងតាមច្បាប់ Sharia ឬច្បាប់ឥស្លាម។
តើច្បាប់ Sharia គឺជាអ្វី?
Sharia គឺជាប្រព័ន្ធច្បាប់របស់សាសនាឥស្លាម។
វាត្រូវបានដកស្រង់ចេញពីគម្ពី Quran ដែលជាគម្ពីបរិសុទ្ធរបស់សាសនាឥស្លាម ក៏ដូចជានិកាយ Sunnah និង Hadith ផងដែរ។ គម្ពីនេះលើកឡើងអំពីការប្រព្រឹត្ដ និងបន្ទូលរបស់ព្យាការី Muhammad។
នៅក្នុងភាសាអារ៉ាប់ Sharia មានន័យថា “ផ្លូវច្បាស់ល្អឆ្ពោះទៅរកទឹក”។
Sharia ដើរតួជាក្រមសីលធម៌សម្រាប់ការរស់នៅ ដែលប្រជាជនមូស្លីមទាំងអស់ គួរតែប្រកាន់ខ្ជាប់ រួមទាំងការអធិស្ឋាន ការតមអាហារនិងការផ្តល់អំណោយដល់ជនក្រីក្រផងដែរ។
វាមានគោលបំណងជួយអ្នកកាន់សាសនាឥស្លាម ឲ្យយល់ពីរបៀបដែលពួកគេគួរតែដឹកនាំ គ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេតាមបំណងប្រាថ្នារបស់ព្រះ។
តើនេះមានន័យយ៉ាងដូចម្តេចក្នុងការអនុវត្ត?
Sharia អាចជូនដំណឹងអំពីគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃសម្រាប់ជនមូស្លីម។
ឧទាហរណ៍ ប្រសិនបើអ្នកកាន់សាសនាឥស្លាមឆ្ងល់ថាត្រូវធ្វើអ្វីបើសហការីរបស់ពួកគេអញ្ជើញពួកគេទៅហាងស្រាបន្ទាប់ពីបញ្ចប់ការងារ ពួកគេអាចទៅរកអ្នកប្រាជ្ញ Sharia ដើម្បីទទួលបានដំបូន្មានដើម្បីធានាថា ពួកគេធ្វើសកម្មភាពក្នុងក្របខ័ណ្ឌច្បាប់នៃសាសនារបស់ពួកគេ។
ផ្នែកផ្សេងទៀតនៃជីវិតប្រចាំថ្ងៃដែលជនមូស្លីមអាចទៅរកអ្នកប្រាជ្ញ Sharia ដើម្បីទទួលបានដំបូន្មាន រួមមានច្បាប់គ្រួសារ ហិរញ្ញវត្ថុនិងអាជីវកម្ម។
តើសេចក្តីសម្រេចត្រូវធ្វើឡើងយ៉ាងដូចម្តេច?
ដូចប្រព័ន្ធច្បាប់នានាដែរ Sharia មានភាពស្មុគស្មាញហើយការអនុវត្តរបស់វាពឹងផ្អែកទាំងស្រុងលើគុណភាពនិងការបណ្តុះបណ្តាលអ្នកជំនាញ។
អ្នកច្បាប់ឥស្លាម បានចេញសេចក្តីណែនាំនិងសេចក្តីសម្រេច។ ការណែនាំដែលត្រូវបានចាត់ទុកថាជាសេចក្តីសម្រេចតាមផ្លូវច្បាប់ផ្លូវការ ត្រូវបានគេហៅថា fatwa។
មានសាលាច្បាប់ឥស្លាមខុសៗគ្នាចំនួនប្រាំ។ មានសាលា Sunni ចំនួនបួនគឺ Hanbali, Maliki, Shafi’i និង Hanafi និងសាលា Shia មួយឈ្មោះ Jaafari។
សាលាទាំង ៥ មានភាពខុសប្លែកគ្នាពីរបៀបដែលពួកគេបកស្រាយអត្ថបទទាក់ទងច្បាប់ Sharia។
ការបកស្រាយច្បាប់ឥស្លាម ក៏ត្រូវបានផ្អែកលើវប្បធម៌និងទំនៀមទម្លាប់ក្នុងតំបន់ផងដែរ ដែលនេះមានន័យថា Sharia អាចមានភាពខុសប្លែកគ្នានៅតាមកន្លែង។
តើការដាក់ទណ្ឌកម្មតឹងរ៉ឹងមានអ្វីខ្លះ?
អ្នកប្រាជ្ញឥស្លាមនិយាយថា Sharia ភាគច្រើនជាក្រមសីលធម៌និងអំពីការថ្វាយបង្គំនិងសប្បុរសធម៌ ប៉ុន្តែផ្នែកមួយនៃវា គឺទាក់ទងនឹងឧក្រិដ្ឋកម្ម។
ច្បាប់ Sharia បែងចែកបទល្មើសជាពីរប្រភេទធំ ៗ គឺបទល្មើស “hadd” ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ អាចទទួលទណ្ឌកម្មដោយមិនចាំបាច់មានការកាត់ក្តីនិងឧក្រិដ្ឋកម្ម “tazir” ដែលការដាក់ទណ្ឌកម្ម ត្រូវទុកឲ្យតាមឆន្ទានុសិទ្ធិរបស់ចៅក្រម។
បទល្មើស hadd រួមមានការលួច ដែលស្ថិតក្រោមការបកស្រាយយ៉ាងតឹងរ៉ឹងបំផុតរបស់ច្បាប់ Sharia ហើយអាចត្រូវផ្តន្ទាទោសដោយការកាត់ដៃជនល្មើសជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ វីដេអូខ្លោចចិត្ត! ម្តាយអាហ្វហ្គានីស្ថាន បោះកូនៗលើបន្លាលួស ឲ្យទាហាន ជួយយកទៅកន្លែងសុវត្ថិភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ