ព័ត៌មានអន្ដរជាតិ
ការវិវត្ត៥យ៉ាង ខណៈតាលីបង់តាមប្រមាញ់អ្នកធ្វើការឲ្យ NATO ដល់ផ្ទះ
របាយការណ៍អង្គការសហប្រជាជាតិមួយបានព្រមានថា ក្រុមតាលីបង់បានចេញស្រាវជ្រាវរកមនុស្សដែលធ្វើការឲ្យកម្លាំងចម្រុះអន្តរជាតិ (NATO) ឬអ្នកដែលធ្វើការឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានមុន។
របាយការណ៍បានឲ្យដឹងថា សកម្មប្រយុទ្ធបានកំពុស្រាវជ្រាវមនុស្សដែលជាគោលដៅរបស់ពួកគេពីផ្ទះមួយទៅផ្ទះមួយ និងគំរាមកំហែងសមាជិកគ្រួសាររបស់ពួកគេ។

ក្រុមឥស្លាមនិយមរឹងរូសបានព្យាយាមធានាដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ចាប់តាំងពីពួកគេកាន់កាប់អំណាចដោយបានសន្យាថា នឹងមិនមានការសងសឹកឡើយ។ ប៉ុន្តែមានការភ័យខ្លាចយ៉ាងខ្លាំងដែលតាលីបង់អាចកែប្រែដោយសារតែពួកគេធ្លាប់ឃោឃៅកាលពីទសវត្សរ៍ឆ្នាំ១៩៩០។
ការព្រមានដែលក្រុមនេះកំពុងមានគោលដៅលើ«អ្នកសហការ»ដែលកើតមានពីឯកសារសម្ងាត់មួយរបស់មជ្ឈមណ្ឌលន័រវែសសម្រាប់ការវិភាគសកល RHIPTO ដែលផ្តល់ការស៊ើបការណ៍សម្ងាត់ដល់អង្គការសហប្រជាជាតិ។
លោក Christian Nellemann ប្រធានក្រុមអ្នកស្រាវជ្រាវរបាយការណ៍នេះបាននិយាយថា ៖«បុគ្គលមួយចំនួនធំឥឡូវនេះបានក្លាយជាគោលដៅរបស់ពួកតាលីបង់ និងការគំរាមកំហែងគឺច្បាស់ណាស់»។
«របាយការណ៍សរសេរថា ប្រសិនបើពួកគេមិនប្រគល់ខ្លួន តាលីបង់នឹងចាប់ខ្លួន ហើយចោទប្រកាន់ សួរចម្លើយ និងដាក់ទណ្ឌកម្មលើសមាជិកគ្រួសារក្នុងនាមបុគ្គលទាំងនោះ»។
លោក Christian បានព្រមានថា នរណាម្នាក់ដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់តាលីបង់គឺប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយអាចមានការប្រហារជីវិតច្រើន។

ការវិវត្តសំខាន់ផ្សេងៗទៀត
- ការតវ៉ាប្រឆាំងនឹងតាលីបង់កាន់ច្រើនកើតមានតាមទីក្រុងនានា។ នៅរដ្ឋធានីកាប៊ុល បាតុករគ្រវីទង់ជាតិ ខណៈមានសេចក្តីរាយការណ៍ថា មានអ្នករបួស និងស្លាប់ជាច្រើននាក់ក្នុងចំណោមក្រុមតវ៉ានៅអាសាដាបាដ។
- ម្នាក់ក្នុងចំណោមអ្នកស្លាប់ដោយសារធ្លាក់ពីយន្តហោះអាមេរិកត្រូវបានគេស្គាល់ឈ្មោះ Zaki Anwari អាយុ១៩ឆ្នាំជាកីឡាករបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន។
- កម្លាំងបរទេសបានកំពុងបន្តប្រឹងប្រែងដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានជម្លៀសមនុស្សបាន៧០០០នាក់ហើយចាប់តាំងពីថ្ងៃទី១៤ ខែសីហា។
- នៅខាងក្រៅព្រលានយន្តហោះកាប៊ុល ស្ថានភាពនៅតែវឹកវរ។ តាលីបង់បានកំពុងរារាំងជនជាតិអាហ្វហ្គានីស្ថានដែលព្យាយាមភៀសខ្លួន។ ក្នុងនោះមានវីដេអូមួយបង្ហាញកុមារតូចម្នាក់ត្រូវបានផ្តល់ទៅទាហានអាមេរិកម្នាក់។
- មន្ត្រីអាមេរិកបាននិយាយថា ឥឡូវនេះ តាលីបង់បានគ្រប់គ្រងរាប់ពាន់គ្រឿងនៃរថយន្តពាសដែលផលិតនៅអាមេរិក យន្តហោះ និងអាវុធធុនតូចមួយចំនួនធំ។

តាលីបង់បានកាន់កាប់រដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យដោយបានវាយលុកទូទាំងប្រទេស ខណៈកម្លាំងបរទេសបានដកចេញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច